ជំងឺរលាកសរសៃឈាមគឺជាការរលាកសរសៃឈាមនៅក្នុងខ្លួន។ ជំងឺរលាកសរសៃឈាមអាចប៉ះពាល់លើសរសៃឈាមតូចៗ, ក៏ដូចជាសរសៃឈាមមធ្យម ឬសរសៃឈាមធំផងដែរ។ ប្រសិនបើ សរសៃឈាមដែលមានការរលាកត្រូវបានថយចុះ, នោះជាលិកាដែលទទួលឈាមពីសរសៃឈាមនោះចាប់ផ្តើមស្លាប់។
តើជំងឺរលាកសរសៃឈាមបណ្តាលមកពីអ្វីខ្លះ?
ក្នុងករណីភាគច្រើន, មូលហេតុពិតប្រាកដនៃការរលាកសរសៃឈាមមិនត្រូវបានគេដឹងនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ, វាត្រូវបានគេដឹងយ៉ាងច្បាស់ថា ប្រព័ន្ធភាពស៊ាំមានមុខងារសំខាន់ក្នុងបញ្ហានេះ។ ខណៈពេលដែលប្រព័ន្ធភាពស៊ាំមានសកម្មភាពជាធម្មតាប្រឆាំងនឹងមេរោគ, ជួនកាលវាអាចក្លាយជាមានសកម្មភាពខ្លាំង និងប្រឆាំងនឹងខ្លួនរបស់អ្នកផ្ទាល់។ ក្នុងករណីភាគច្រើននៃជំងឺរលាកសរសៃឈាម, បញ្ហាបណ្តាលអោយមានប្រតិកម្មអាឡែស៊ីនៅក្នុងជញ្ជាំងនៃសរសៃឈាម។ សារធាតុដែលបណ្តាលអោយមានប្រតិកម្មអាឡែស៊ីត្រូវបានគេហៅថា អង់ទីសែន។ ជួនកាល ថ្នាំ ឬជំងឺមួយចំនួនអាចជម្រុញអោយមានប្រតិកម្មរបស់អង់ទីសែន និងចាប់ផ្តើមដំនើរការនោះ។
តើជំងឺរលាកសរសៃឈាមស្តែងចេញជាអាការៈអ្វីខ្លះ?
រោគសញ្ញាជាទូទៅនៃជំងឺរលាកសរសៃឈាមរួមមាន៖
– ឡើងកន្តួលក្រហម
– អស់កម្លាំង
– ខ្សោយ
– គ្រុនក្តៅ
– ឈឺសន្លាក់
– ឈឺពោះ
– បញ្ហាតម្រងនោម (ទឹកនោមមានពណ៌ខ្លាំង)
– បញ្ហាសរសៃវិញាណ (ស្ពឹក, ខ្សោយ, ឈឺ)
រោគសញ្ញាបន្ថែមអាចកើតមាន អាស្រ័យលើតំបន់ដែលត្រូវបានប៉ះពាល់ដោយការរលាកសរសៃឈាម។ ប្រសិនបើសរសៃឈាមដែលមានការរលាកគឺតូច, សរសៃឈាមអាចបែក ឬបង្កើតអោយមានតំបន់តូចៗនៃការហូរឈាមនៅក្នុងជាលិកា។ តំបន់ទាំងនោះនឹងកើតចេញជាដុំក្រហមតូចនៅលើស្បែក។ ប្រសិនបើសរសៃឈាមធំត្រូវបានរលាក, វាអាចធ្វើអោយហើម និងចេញជាដុំពកធំដែលអាចនឹងដឹងប្រសិនបើសរសៃឈាមឈាមកៀកនឹងផ្ទៃនៃស្បែក៕