ការឈឺភ្នែក អាចកើតមាននៅលើស្រទាប់ខាងលើនៃកែវភ្នែករបស់អ្នក ឬ នៅខាងក្នុងរចនាសម្ព័ន្ធ ខាងក្នុងរបស់ភ្នែកអ្នក។ការឈឺភ្នែក ដែលកើតមាននៅលើស្រទាប់ខាងលើនៃភ្នែករបស់អ្នក អាចមាន សភាពដូចជា ការរម៉ាស់, ការរលាក ឬ ឈឺចាប់ឆៀបៗ។
ការឈឺចាប់ប្រភេទនេះ ជារឿយៗតែងមាន ប្រភពមកដោយសារ តែការមាននូវវត្តមាននៃវត្ថុចម្លែកចូលទៅក្នុងភ្នែក, ការបង្ករោគនៅក្នុងភ្នែក ឬ ក៏វត្ថុអ្វីមួយ ដែលបង្កការរំខានឬ រលាក ទៅដល់ភ្នាសដែលស្រោបនៅ ស្រទាប់ខាងលើនៃកែវភ្នែករបស់ អ្នក។
អ្នកប្រហែលជាអាចរៀបរាប់ពីអាការៈនៃការឈឺចាប់ភ្នែក ដែលមានប្រភពមកពីខាងក្នុងគ្រាប់ភ្នែក ជាមួយនឹងអារម្មណ៍នៃការឈឺចាប់ងូងៗ ឬ ខ្ទោកៗនៅក្នុងភ្នែកអ្នក។ ការឈឺចាប់ភ្នែកប្រភេទនេះ អាចមានទំនាក់ទំនង ទៅនឹងស្ថានភាពផ្នែកវេជ្ជសាស្ត្រដ៏ធ្ងន់ធ្ងរមួយ ។
ការឈឺចាប់ភ្នែក ក្នុងកម្រិតធ្ងន់ធ្ងរ ជាពិសេសដែលកើតមានរួមមាន ជាមួយនឹង កម្រិតនៃការបាត់បង់ សម្តត្ថភាពនៃការមើលឃើញ នោះវាអាចជាសញ្ញាមួយ ដែលតម្រូវអោយអ្នកឆាប់ ទៅទទួលយកជំនួយ ផ្នែកវេជ្ជសាស្ត្រអោយបានជាបន្ទាន់។
តើនៅពេលណា ដែលអ្នកត្រូវទៅអោយគ្រូពេទ្យពិនិត្យ?
អ្នកត្រូវស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រអោយបានជាបន្ទាន់ ប្រសិនបើ៖
– សភាពនៃការឈឺចាប់នៅក្នុងភ្នែកអ្នក មានសភាពធ្ងន់ធ្ងរខុសពីធម្មតា។
– មានបម្រែបម្រួលនៃការមើលឃើញ ភ្លាមៗ។
– ភ្នែករបស់អ្នកមានការឈឺចាប់ខ្លាំង ដែលមិនអាចប៉ះបាន។
– អ្នកកើតមានផងដែរ នូវការឈឺពោះ ឬ ក្អួត ក្នុងពេលដំណាលគ្នាជាមួយនឹងការឈឺភ្នែកនេះ។
– ការឈឺចាប់ភ្នែករបស់អ្នក គឺបណ្តាលមកពី ការមានវត្តមាននៃវត្ថុចម្លែក ឬ ការសាយភាយនៃ សារជាតិគីមី ចូលទៅក្នុងភ្នែករបស់អ្នក៕