វាងាយនឹងច្រឡំរោគសញ្ញាដំបូងរបស់ជំងឺរលាកស្រោមខួរក្បាលទៅនឹងជំងឺផ្តាសាយណាស់ ។ រោគសញ្ញារលាកស្រោមខួរក្បាលប្រហែលជាអាចវិវត្តន៍ជាច្រើនម៉ោង ឬមួយទៅពីរថ្ងៃ និងច្រើនកើតលើកុមារអាយុ២ឆ្នាំ ហើយជាធម្មតារោគសញ្ញាមានដូចជា៖
- ក្តៅខ្លួនខ្លាំង
- ឈឺក្បាលខ្លាំងដែលវាមិនអាចច្រឡំនឹងការឈឺក្បាលផ្សេងៗទៀតបានទេ
- រឹងក
- ក្អួតចង្អោជាមួយការឈឺក្បាល
- ច្រឡំ ឬពិបាកផ្ចងអារម្មណ៍ក្នុងវ័យក្មេងពេក ហើយប្រការនេះអាចធ្វើអោយពួកគេមិនអាចប្រើខ្សែភ្នែកបាន
- ប្រកាច់
- ងងុយដេក ឬពិបាកក្នុងការភ្ញាក់
- ខ្លាចពន្លឺ
- មិនឃ្លាន មិនស្រេក
- ឡើងកន្ទួលតាមករណីមួយចំនួនដូចជារលាកខួរក្បាលដោយសារវីវ៉ុស ឬបាក់តេរី Meningococcal Meningitis
រោគសញ្ញារបស់ទារកទើបនឹងកើត
ទារកទើបនឹងកើតប្រហែលជាមិនមានរោគសញ្ញាដូចជាឈឺក្បាល និងរឹងកច្បាស់លាស់នោះទេ ។ រោគសញ្ញារបស់ក្រុមវ័យនេះមានដូចជា៖
- ក្តៅខ្លួនខ្លាំង
- យប់រហូត
- ងងុយដេកខ្លាំង ឬឡេះឡះ
- ស្ពឹកៗ ឬមិនមានសកម្មភាពច្រើន
- មិនសូវបៅ
- មានដុំប៉ោងមួយនៅត្រងប្រហើយ
- រឹងក និងខ្លួន
- ប្រកាច់
ទារកដែលមានជំងឺរលាកស្រោមខួរក្បាលប្រហែលជាពិបាកក្នុងការថែទាំ ហើយប្រហែលជាយំកាន់តែខ្លាំងពេលលើកបី៕