តើអ្វីទៅជាគ្រួសក្នុងតម្រងនោម(Kidney stones)?
គ្រួសក្នុងតម្រងនោមគឺត្រូវបានកើតឡើងដោយសារតែអំបិលនិងសារធាតុខនិជនៅក្នុងទឹកនោមដែលផ្តុំគ្នាបង្កើតជាគ្រួសតូចៗ។ ពួកវាអាចនឹងតូចដូចជាគ្រាប់ខ្សាច់ ឬអាចធំដូចជា គ្រាប់ឃ្លី។
ពួកវាអាចស្ថិតនៅក្នុងតម្រងនោមរបស់អ្នក ឬធ្វើដំណើរចេញពីរាងកាយ របស់អ្នកតាមរយៈ បង្ហួរនោម។ប្រដាប់ទឹកមូតជាប្រព័ន្ធដែលផលិតទឹកនោម និងបញ្ចេញទឹក នោមចេញពីរាងកាយរបស់អ្នក។ ក្នុងនោះរួមមានតម្រងនោម( ហៅថា Kidney ) បំពង់ដែល តភ្ជាប់ពីតម្រងនោមទៅប្លោកនោម (ហៅថា ureters ) ប្លោកនោម(ហៅថា Bladder )និង បំពង់ភ្ជាប់ពីប្លោកនោមទៅខាងក្រៅនៃរាង្គកាយ(ហៅថា urethra ) ។
នៅពេលដែលគ្រួសធ្វើដំណើរឆ្លងកាត់ ureter វាអាចនឹងមិនបង្កឱ្យមានការឈឺចាប់ ឬ វាអាចបណ្តាលឱ្យមានការឈឺចាប់ដ៏ខ្លាំងក្លា និងរោគសញ្ញាដទៃទៀត។
- រោគសញ្ញានៃគ្រួសក្នុងតម្រងនោម
- គ្រួសក្នុងតម្រងនោមជាញឹកញាប់មិនបង្កឱ្យមានការឈឺចាប់នោះទេ ខណៈពេលដែល ពួកវា មាននៅក្នុងតម្រងនោមប៉ុន្តែវាអាចបង្កឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ មួយរំពេចខណៈដែលពួកវា ធ្វើដំណើរពីតម្រងនោមទៅប្លោកនោម ។
- ទាកទងទៅវេជ្ជបណ្ឌិតជាបន្ទាន់ប្រសិនបើអ្នកគិតថាអ្នកមានគ្រួសក្នុងតម្រងនោម ។ ពិនិត្យសម្រាប់ការឈឺធ្ងន់ធ្ងរនៅចំហៀងនៃខ្នង ចាកទៅក្រលៀន ឬទឹកនោម មើលទៅ មានពណ៌ផ្កាឈូក ឬពណ៌ក្រហម។ អ្នកក៏អាចមានអារម្មរណ៏ ចង្អោរ និង អាច ក្អួតផងដែរ ។
ការព្យាបាល
ចំពោះគ្រួសដែលមានទំហំតូចមនុស្សភាគច្រើនមិនចាំបាច់ត្រូវការការព្យាបាលឡើយ ដោយ គ្រាន់តែប្រើថ្នាំបំបាត់ការឈឺចាប់ និងញ៉ាំទឹកឱ្យបានគ្រប់គ្រាន់។
ការព្យាបាលដំបូងសម្រាប់គ្រួសក្នុងតម្រង់នោម
- ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកគិតថាគ្រួសនេះអាចចេញមកក្រៅដោយខ្លួនឯងហើយ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកអាច ដោះស្រាយជាមួយនឹងការឈឺចាប់បាន គាត់អាច ផ្ដល់យោបល់ឱ្យអ្នកធ្វើការការព្យាបាលដោយខ្លួនឯង រួមមាន :
- ការប្រើប្រាស់ ថ្នាំបំបាត់ការឈឺចាប់ ។ ថ្នាំពេទ្យដែលមិនត្រូវការវេជ្ជបញ្ជារ (Nonprescription Medicine) ដូចជាថ្នាំប្រឆាំងនឹងការរលាកមិនមែន steroidal (NSAIDs) ដូចជា Aspirin ឬIbuprofen ដែលអាចបំបាត់ការឈឺចាប់របស់អ្នកបាន។ វេជ្ជបណ្ឌិតរបស់អ្នកអាច ចេញវេជ្ជបញ្ជានូវថ្នាំសម្រាប់ការឈឺចាប់ខ្លាំងប្រសិនបើចាំ បាច់។
- ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ អ្នកចាំបាច់ត្រូវការទឹកនិង វត្ថុរាវផ្សេងទៀតនៅពេលដែល អ្នកកំពុងមានគ្រួសក្នុងតម្រងនោម។
វេជ្ជបណ្ឌិត របស់អ្នកអាចចេញវេជ្ជបញ្ជាអោយប្រើថ្នាំដែលជួយឱ្យរាងកាយរបស់អ្នកបញ្ចេញ គ្រួសនោះ។ ប្រសិនបើការឈឺចាប់របស់អ្នក មានសភាពធ្ងន់ធ្ងរពេកដោយសារតែគ្រួស ត្រូវបានស្ទះ ឬប្រសិនបើអ្នកមានការបង្ករោគនៅខាងក្នុង វេជ្ជបណ្ឌិតរបស់អ្នក ប្រហែល ជានឹងស្នើឱ្យមាននីតិវិធីវេជ្ជសាស្ត្រមួយចំនួនដូចជាការបាញ់បំបែកគ្រួស (lithotripsy) ឬ ការវះកាត់ដើម្បី ដោះស្រាយ ជាមួយនឹង គ្រួសនេះ ៕