ជាធម្មតា រោគសញ្ញានៃជំងឺឃ្លង់នៅក្នុងដំណាក់កាលដំបូង គឺ ពិបាកកត់សំគាល់ខ្លាំងណាស់ ហើយ ការវិវត្តន៍នៃការស្តែងចេញរោគសញ្ញា របស់វាគឺយឺត (ជាធម្មតាក្នុងរយៈពេលជាច្រើនឆ្នាំ)។ រោគសញ្ញាទាំងនោះគឺវា ស្រដៀងគ្នាទៅនឹងរោគសញ្ញាទាំងឡាយដែលអាចកើតឡើងជាមួយនឹងជំងឺស្វាយនិងតេតាណូសជាដើម។
ស្ពឹកនិងការបាត់បង់នៃអារម្មណ៍ទទួលដឹងកម្តៅ វារោគសញ្ញាដំបូងដែលអ្នកជំងឺតែងតែ ជួបប្រទះ។ ការវិវត្តនៃជំងឺចេះតែបន្ត និងធ្វើឱ្យ អារម្មណ៍នៃការប៉ះពាល់ ការស្ទាប ការឈឺចាប់ និង ការវាយ ឬ ប៉ះយ៉ាងខ្លាំងត្រូវបានថយចុះ ឬ បាត់បង់។
រោគសញ្ញា ដែលកើតឡើងដូចជាដំបៅដែលមានការឈឺចាប់បន្តិចបន្តួច ដំបៅស្បែក និងការប៉ះពាល់ភ្នែក (ការស្ងួត ការកាត់បន្ថយការព្រិចភ្នែក) សុទ្ធតែជារោគសញ្ញាដែលកើតមុនពេលមុនពេលមានដំបៅធំៗ ការបាត់បង់ការរំលាយអាហារ និង ការផ្លាស់ប្តូនៃទំរង់ផ្ទៃមុខ។ ការវិវត្តន៍នៃការចាប់ផ្តើម មានសភាពមិនធម្មតាគឺមានរយៈពេលវែង ទម្រាំតែវារាលដាលដល់រាងកាយ (ឧទាហរណ៍ ដៃ ជើង មុខនិងជង្គង់) ៕