ការពិតណាស់គឺការឈឺចាប់មករដូវអាចបណ្ដាលឱ្យគ្មានកូនតែទៅតាមកម្រិតនៃការឈឺនិងកត្តាមួយចំនួនដទៃទៀតផងដែរ។ ប្រសិនបើលោកអ្នកមានអាការៈដូចនេះ៖ ការឈឺចាប់ពេលមករដូវ៣ខែជាប់គ្នា មានដុំឈាមកក ឈឺចាប់ខ្លាំង អមដោយរាគនិងចង្អោរ ឈឺចាប់អាងត្រគាកពេលមិនមករដូវ និងការឈឺចាប់បន្តបន្ទាប់ពីការដាក់ IUD លោកអ្នកគួរតែទាក់ទងជាបន្ទាន់ទៅវេជ្ជបណ្ឌិតឯកទេសរោគស្រ្តីដើម្បីពិគ្រោះរកដំណោះស្រាយនិងទទួលការព្យាបាលតាមការណែនាំ។
ក្នុងករណីខ្លះការឈឺចាប់ពេលមករដូវភ្លាមៗឬឈឺអាងត្រគាកអាចបណ្ដាលមកពីការឆ្លងមេរោគ។ ការឆ្លងដែលមិនបានព្យាបាលអាចបណ្ដាលឱ្យមានស្លាកស្នាមដែលបំផ្លាញសរីរាង្គអាងត្រគាកនិងអាចបណ្ដាលឱ្យគ្មានកូន។ មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ដែលជាមន្ទីរពេទ្យស្តង់ដាអន្តរជាតិមានទីតាំងនៅកណ្ដាលរាជធានីភ្នំពេញក្បែរវិមានឯករាជ្យ (ផ្សារកាប់គោ) មានវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្រ្តីដ៏ជំនាញដែលមានបទពិសោធន៍ជាង១០ឆ្នាំទាំងក្នុងនិងក្រៅស្រុកដូចបារាំងជាដើម។ លោកអ្នកអាចធ្វើការណាត់ជួបបានតាមទូរសព្ទ 023 266 999 / 085 689 568 / 067 689 568 / 081 68 95 68។ អាស័យដ្ឋានផ្ទះលេខ៖ 16-18 ផ្លូវ 21 ជិតផ្សារកាប់គោ (វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ ឬទាក់ទងផ្ទាល់តាមហ្វេសប៊ុករបស់មន្ទីរពេទ្យ: Prestige Hospital
Website: https://prestigehospital.com.kh/
Telegram: https://t.me/PrestigeHospital