រោគសញ្ញាដែលពស់មានពិសចឹកអាស្រ័យទៅតាមប្រភេទនៃជាតិពុលដែលពស់មានពិសនោះមាន ឬបញ្ចូលទៅក្នុងកន្លែងដែលវាខាំ និងចំនួនដែលពិសនោះមានផងដែរ។
ប្រភេទនៃរោគសញ្ញាអាចចែកចេញជាបួនក្រុមដូចជា៖
- Cardiotoxin៖ មានសកម្មភាពលើជាលិការបេះដូង
- Neurotoxin៖ មានសកម្មភាពទៅលើជាលិការសរសៃប្រសាទ
- Cytotoxin៖ មានសកម្មភាពទៅលើជាលិការត្រង់កន្លែងពស់ចឹក ឬជាលិការដលបឺតស្រូបជាតិពុលនោះផ្ទាល់
- Hemotoxin៖ មានសកម្មភាពទៅលើប្រព័ន្ធធ្វើអោយឈាមកក និងប្រហែលជាធ្វើអោយហូរឈាមក្នុងពោះទៀតផង។
ពិសខ្លះប្រហែលជាមានឥទ្ធិពលលើសពីមួយ។ ដោយសារតែរោគសញ្ញាជាច្រើនដលអាចកើតមានជាមួយនឹងពស់មានពិសចឹក ធ្វើអោយរោគសញ្ញាសំខាន់ៗអាចមានដូចជា៖
- មានស្នាមពស់ចឹកនៅលើរបួស
- មានឡើងក្រហម និងហើមនៅជុំវិញកន្លែងពស់ចឹក
- ឈឺខ្លាំងនៅកន្លែងពស់ចឹក
- ក្អួត និងចង្អោរ
- ពិបាកដកដង្ហើម
- ភ្នែកមើលមិនឃើញ
- ចេញទឹកមាត់ និងបែកញើសច្រើន
- ស្ពឹក ឬឈឺឈៀបៗនៅជុំវិញមុខនិងជើង
រោគសញ្ញាដែលកើតចេញពីពិសទាំងនេះអាចមានពេលខ្លះប្រែប្រួល និងកើតមានលឿន ឬយូររហូតដល់ច្រើនម៉ោង អាស្រ័យទៅតាមប្រភេទពិស និងការបឺតស្រូបទៅក្នុងរាងកាយ។ ជាទូទៅ ក្មេងតូចៗគឺងាយនឹងអាចអោយពស់ចឹកបានណាស់ ព្រោះពិសដ៏ច្រើនអាចបឺតស្រូបចូលក្នុងរាងកាយដ៏តូចរបស់គេ៕