ការព្យាបាលសម្រាប់ ការហូរឈាមតាមទ្វារមាស ឬការមានរដូវ ដែលមិនទៀងទាត់ គឺអាស្រ័យទៅលើមូលហេតុ របស់វា។ បន្ទាប់ពីមូលហេតុទាំងនោះត្រូវបានកំណត់ វេជ្ជបណ្ឌិតនិងធ្វើការសម្រេចចិត្តប្រសិនបើការព្យាបាល គឺពិតជាការចាំបាច់។
ពេលខ្លះការព្យាបាលដែលត្រូវការ គឺសម្រាប់តែមូលហេតុដែលមានគ្រោះថ្នាក់ប៉ុណ្ណោះ ដែលវាត្រូវបានសម្រេចចេញ និង ដើម្បីកំណត់ ថាការហូរឈាមតាមទ្វារមាសមិនទៀងទាត់ មិនបានធ្វើឱ្យរំខាន់ដល់ស្ត្រីម្នាក់ បានគ្រប់គ្រាន់ដើម្បីឈានដល់ការប្រើប្រាស់ថ្នាំ ឬការព្យាបាលនោះទេ។ ប្រសិនបើ មានបញ្ហាទៅលើក្រពេញទីរ៉ូអ៊ីត, ថ្លើម, តំរងនោម, ឬឈាមកក ត្រូវបានរកឃើញ ការព្យាបាលត្រូវបាននាំឆ្ពោះទៅរកការប្រើប្រាស់ថ្នាំ ទាំងនេះសម្រាប់ការព្យាបាលនៃការហូរឈាមតាមទ្វារមាស មិនទៀងទាត់ អាស្រ័យលើបុព្វហេតុទាំងអស់នេះ។
នីតិវិធីថ្មីជាច្រើន កំពុងត្រូវបាន បង្កើតឡើងដើម្បីព្យាបាល ទៅលើប្រភេទមួយចំនួននៃការហូរឈាមតាមទ្វារមាសមិនទៀងទាត់។ ឧទាហរណ៍ ការសិក្សាដែលកំពុងអនុវត្ត គឺដើម្បីវាយតម្លៃបច្ចេកទេស ដែលបានជ្រើសដើម្បីប្លុកទៅលើសៃឈាម ដែលពាក់ព័ន្ធនឹងការហូរឈាម នេះ។ វិធីសាស្ត្រថ្មី ទាំងនេះ អាចជាជម្រើសល្អសម្រាប់អ្នកជំងឺមួយចំនួន ដែលនឹងអាចបើកឱ្យប្រើបានយ៉ាងទូលំទូលាយ៕