ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ជំងឺលើសឈាមអាចគ្រោះថ្នាក់ចំពោះស្ត្រីច្រើនជាងបុរស។ អ្នកស្រាវជ្រាវបាននិយាយថា ជាលទ្ធផល, ស្ត្រីត្រូវការការព្យាបាលអោយបានទាន់ពេលវេលា និងខ្លាំងក្លាជាងចំពោះបញ្ហានេះ។
វេជ្ជបណ្ឌិត កាឡូស ហ្វឺរ៉ារីយូ (Carlos Ferrario) ជាសាស្ត្រាចារ្យខាងផ្នែកវះកាត់នៅមជ្ឈមណ្ឌលសុខភាព Wake Forest Baptist បាននិយាយថា សហគមន៍វេជ្ជសាស្ត្របានគិតថា ជំងឺលើសឈាមគឺដូចគ្នាសម្រាប់មនុស្សទាំងពីរភេទ ហើយការព្យាបាលពឹងផ្អែកលើសង្ឃឹម។ នេះគឺជាការស្រាវជ្រាវដំបូងដើម្បីពិចារណាទៅលើភេទដូចទៅនឹងការជ្រើសរើសថ្នាំដើម្បីព្យាបាលជំងឺលើសឈាម ឬពឹងផ្អែកលើជម្រើសថ្នាំជាក់លាក់លើកត្តាដទៃទៀតដែលមានចំពោះការឡើងសម្ពាធឈាមនោះ។
អ្នកស្រាវជ្រាវបានសម្គាល់ថា ទោះបីជាការស្លាប់ដែលត្រូវបានបង្កឡើងដោយជំងឺបេះដូងបានធ្លាក់ចុះក្នុងចំនោមបុរសក្នុរយៈពេល៣ទសវត្សចុងក្រោយក៏ដោយ ប៉ុន្តែភាពដូចគ្នាគឺមិនពិតនោះទេចំពោះស្ត្រី។ ផ្ទុយមកវិញ, ជំងឺបេះដូងគឺជាមូលហេតុដែលនាំអោយស្លាប់ក្នុងចំនោមស្ត្រីជនជាតិអាមេរិក។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង Therapeutic Advances in Cardiovascular Disease។
អ្នកស្រាវជ្រាវបានបង្កើតនូវតេស្តជាក់លាក់ដែលធ្វើលើបុរស និងស្ត្រី១០០នាក់ដែលមានអាយុលើសពី៥៣ឆ្នាំដែលមិនត្រូវបានព្យាបាលជំងឺលើសឈាម ប៉ុន្តែមិនមានបញ្ហាសុខភាពដទៃនោះទេ។ តេស្តនោះបានវាស់ពីកម្លាំងដែលត្រូវបានទាក់ទងទៅនឹងចរន្តឈាមក៏ដូចជាកម្រិតអរម៉ូនដែលត្រូវបានទាក់ទងក្នុងការរក្សាសម្ពាធឈាមផងដែរ។ គោលបំនងរបស់ពួកគេគឺដើម្បីកំណត់មើលថាតើបេះដូង ឬសរសៃឈាមត្រូវបានទាក់ទងទៅនឹងជំងឺលើសឈាមរបស់អ្នកចូលរួមឬយ៉ាងណា។
ការស្រាវជ្រាវបានរកឃើញថា ក្នុងចំនោមស្ត្រី និងបុរសដែលមានកម្រិតនៃការលើសឈាមដូចគ្នានោះ, ស្ត្រីមាន៣០% ទៅ៤០%មានជំងឺសរសៃឈាមច្រើនជាងបុរស។ ភាពខុសប្លែកគ្នាពីធម្មជាតិក៏ត្រូវបានរកឃើញចំពោះប្រព័ន្ធសរសៃឈាមបេះដូងរបស់ស្ត្រីផងដែរ ដែលរួមមាន ប្រភេទ និងកម្រិតអរម៉ូនដែលរក្សាសម្ពាធឈាម។
អ្នកស្រាវជ្រាវបាននិយាយថា ភាពខុសប្លែកគ្នាទាំងនេះជះឥទ្ធិពលពីរបៀបដែលបញ្ហាត្រូវបានទទួលការព្យាបាលនោះ។
ហ្វឺរ៉ារីយូបាននិយាយថា យើងត្រូវការវាយតម្លៃលើសេចក្តីណែនាំថ្មី ដូចជាថ្នាំអ្វី, កម្រិតប៉ុណ្ណា, ប្រើជាមួយនឹងថ្នាំអ្វី ដើម្បីព្យាបាលស្ត្រីដែលមានជំងឺលើសឈាមនោះ៕