អាយុជាមធ្យមនៃការអស់រដូវរបស់ស្ត្រីជាធម្មតាគឺមានអាយុ ៥០ ឆ្នាំ។ ប៉ុន្តែមិនមានវិធីណាមួយដែលអាចដឹងថា នៅពេលណាដែលស្ត្រីណាម្នាក់នឹងមានការអស់រដូវ ឬការផ្តល់យោបល់ថា នៅពេលណាដែលស្ត្រីណាម្នាក់ចាប់ផ្តើមមានរោគសញ្ញានៃការអស់រដូវនោះទេ។
អាយុដែលស្ត្រីចាប់ផ្តើមមានរដូវ គឺមិនទាក់ទងទៅនឹងអាយុនៃការចាប់ផ្តើមអស់រដូវនោះទេ។ ស្ត្រីភាគច្រើនឈានដល់ការអស់រដូវនៅចន្លោះអាយុពី ៤៥ឆ្នាំ និង ៥៥ឆ្នាំ ប៉ុន្តែការអស់រដូវអាចនឹងកើតមានឡើងឆាប់រហ័សដូចជានៅអាយុប្រហែល ៣០ឆ្នាំ ឬ ៤០ឆ្នាំ ឬ រៀងយូរដែលបន្តរហូតដល់ស្ត្រីឈានដល់អាយុ ៦០ឆ្នាំ ។ ស្ត្រីមានទំនោរឆ្លងកាត់ការអស់រដូវនៅអាយុស្រដៀងគ្នាទៅនឹងម្តាយរបស់ខ្លួន។
ភាពនៃការជិតរដូវ គឺវាតែងតែមានភាពមិនប្រក្រតីនៅក្នុងវដ្តរដូវរបស់ស្ត្រី ដែលរួមជាមួយនឹងរោគសញ្ញាផ្សេងៗរបស់ការអស់រដូវ ដែលអាចចាប់ផ្តើមមានរហូតដល់ទៅ ១០ ឆ្នាំមុនពេលអ្នកអស់រដូវ៕