ជំងឺរលាកបំពង់កគឺជាការឆ្លងមេរោគបាក់តេរីដែលត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចដើម្បីសម្លាប់មេរោគ និងការពារពីការមានផលវិបាក។
ដើម្បីជួយសម្រួលដល់រោគសញ្ញានៃការឈឺដោយសារមេរោគ streptococcus, American Academy of Family Physicians បានបង្ហាញពីការណែនាំដូចខាងក្រោមៈ
- ប្រើថ្នាំបំបាត់ការឈឺចាប់ដែលមានលក់នៅតាមទីផ្សារដូចជា ថ្នាំអ៊ីប៊ុយប្រូហ្វេន (ibuprofen) ឬថ្នាំអាសេតាមីណូហ្វេន (acetaminophen)។ សូមកុំអោយថ្នាំអាស្ពីរីនទៅកុមារអោយសោះ
- ខ្ពុរមាត់ជាមួយនឹងសូលុយស្យុងដែលមានទឹកប្រៃល្មមក្តៅឧណ្ណៗ
- សូមញ៉ាំទឹកផ្លែប៉ោម, ទឹកដោះគោជូរ និងអាហារទន់ៗដទៃទៀត, ភេសជ្ជៈត្រជាក់ និងស៊ុប ឬតែជាដើម
- គេងអោយបានច្រើន និងផឹកទឹកអោយបានគ្រប់គ្រាន់
- ចៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិអាស៊ីត ឬហឹរ៕