រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៨ ខែកុម្ភៈ នេះថា កម្ពុជាបានបន្តរកឃើញករណីឆ្លងអូមីក្រុង៣៥៦នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួននៃការឆ្លងចូលសហគមន៍ហក់ឡើង៨៩៥៦នាក់ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៥៦នាក់ ដែលជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះករណីឆ្លងសហគមន៍ ៣៤២នាក់ និងករណីនាំចូល ១៤នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៤១៩នាក់ តែមិនមានអ្នកបាត់បង់ជីវិត ។
គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 130,276 នាក់, ករណីជាសះស្បើយសរុប 123,772 នាក់ និងស្លាប់សរុប 3,032នាក់ ៕