ការក្អករ៉ាំរ៉ៃគឺច្រើនតែមានការរំខានច្រើន។ ការក្អករ៉ាំរ៉ៃអាចរំខានការគេងរបស់អ្នក ហើយធ្វើឲអ្នកមានអារម្មណ៍ថាអស់កម្លាំង។
ករណីធ្ងន់ធ្ងរនៃការក្អករ៉ាំរ៉ៃអាចបណ្តាល អោយក្អួត ស្រាលក្បាល ធ្លាក់ទឹកចិត្ត ការបាក់ឆ្អឹងជំនី។ ក្អករ៉ាំរ៉ៃត្រូវបានកំណត់នៅពេល ដែលក្អកយូរជាងប្រាំបីសប្តាហ៍លើមនុស្សពេញវ័យ នឹងច្រើនជាងបួនសប្តាហ៍នៅលើ កុមារ។ ខណៈពេលដែលពេលខ្លះវាអាចជាការលំបាកក្នុងការបង្ហាញបញ្ជាក់ថាអ្វីជា បញ្ហាដែលបង្កឲមានការក្អករ៉ាំរ៉ៃមួយនេះ មូលហេតុជាទូទៅបំផុតគឺការប្រើប្រាស់ ថ្នាំជក់ បន្ទាប់ពីការបន្តក់ថ្នាំច្រមុះ ជំងឺហឺត និងច្រាល់អាស៊ីតក្រពះ(ការច្រាលអាស៊ីត ក្រពះអាចធ្វើឱ្យរលាកបំពង់ករបស់អ្នក)។
ការក្អករ៉ាំរ៉ៃជាធម្មតានឹងបាត់ទៅវិញនៅពេល ដែលបញ្ហាដែលបង្ករវាត្រូវបានព្យាបាល។ ក្នុងករណីជាច្រើនមានវិធានការមួយចំនួន ដែលអ្នកអាចអនុវត្តបាននៅឯផ្ទះដើម្បីជួយបន្ធូរបន្ថយការក្អករ៉ាំរ៉ៃរបស់អ្នកជា ឧទាហរណ៏រួមមាន:
- ចៀសវាងអាឡែរហ្ស៊ី ប្រសិនបើការក្អករ៉ាំរ៉ៃរបស់អ្នកអាចត្រូវបានតាមដានដឹង ថាកើតមានដោយសារតែអាឡែរហ្ស៊ីច្រមុះ ព្យាយាមដើម្បីជៀសវាងសារធាតុ ដែលបណ្តាលឲមានរោគសញ្ញារបស់អ្នក។
- បញ្ឈប់ការជក់បារី មូលហេតុទូទៅបំផុតនៃជំងឺរលាកទងសួតរ៉ាំរ៉ៃគឺការជក់បារី ដែលធ្វើអោយរលាកសួតរបស់អ្នក និងអាចធ្វើអោយអ្នកក្អកកាន់តែអាក្រក់ ដែលបណ្តាលមកពីកត្តាផ្សេងទៀត។
- កាត់បន្ថយការច្រាលអាស៊ីត ក្អកបណ្តាលមកពីការច្រាល់អាស៊ីតក្រពះអាច ជាញឹកញាប់ត្រូវបានព្យាបាលដោយការផ្លាស់ប្តូររបៀបរស់នៅតែប៉ុណ្ណោះ។ នេះរួមបញ្ចូលទាំងការទទួលទានអាហារតិច ហើយញឹកញាប់ រង់ចាំបន្ទាប់ពី ញ៉ាំអាហារបីទៅបួនម៉ោងមុនពេលគេង និងការលើកក្បាលគ្រែអោយខ្ពស់នៅ ពេលយប់៕