ក្នុងវិធីជាច្រើនជំងឺរលាកទងសួតច្រើនតែដូចជាការផ្តាសាយផងដែរ។ វាជាធម្មតាបណ្តាលដោយសាមេរោគវីរុស ដូច្នេះថ្នាំសម្លាប់បាក់តេរី(antibiotic)នឹងមិនល្អនោះទេ។ ពេលខ្លះជំងឺរលាកទងសួតអាចបណ្តាលមកពីបាក់តេរី ក្នុងករណីនេះថ្នាំសម្លាប់បាក់តេរី(antibiotic)នឹងធ្វើការបានល្អ។
ជំងឺរលាកទងសួតស្រួចស្រាវជាញឹកញាប់បំផុតបាត់ទៅវិញដោយខ្លួនឯងក្នុងរយះពេល១ ឬ២សប្តាហ៏។ ប៉ុន្ដែមនុស្សដែលមានជំងឺរលាកទងសួតរ៉ាំរ៉ៃអាចក្អក និងការដកដង្ហើមតឹងនិនមានឮសំលេងអាចមានរយះពេលរាប់ខែ។ បើទោះបីជាអ្នកមានជំងឺរលាកទងសួតក៏ដោយ ជាការពិតណាស់អ្នកអាចធ្វើបានដើម្បីដកដង្ហើមកាន់តែងាយស្រួលខណៈពេលដែលអ្នកមានវា។
- ឈប់ជក់បារី : វាជារឿងដ៏សំខាន់បំផុត ជាពិសេសប្រសិនបើអ្នកឈឺរ៉ាំរ៉ៃ។ ឈប់ជក់បារី និងឱកាសរបស់អ្នកដើម្បីឲខ្លួនអ្នកចេញផុតពីជំងឺរលាកទងសួត។ ៩០ទៅ៩៥% នៃជំងឺរលាកទងសួតរ៉ាំរ៉ៃគឺដោយសារតែ ការជក់បារី។
- ញ៉ាំទឹកឲបានច្រើន : ញ៉ាំវត្ថុរាវៗជួយអោយស្លេសក្លាយទៅជារាវ និងងាយស្រួលក្នុងការក្អកចេញមកក្រៅ។ ៤ទៅ៦កែវក្នុងមួយថ្ងៃវាធ្វើការដ៏ល្អ។ ទឹកក្តៅ ឬទឹកធម្មតាគឺល្អបំផុត “ចៀសវាងភេសជ្ជះមានជាតិកាហ្វេអ៊ីន ឬជាតិអាល់កុល” ពួកវាធ្វើឲអ្នកនោមច្រើនជាហេតុធ្វើឲបាត់បង់ សារធាតុរាវជាងជាងទទួលបាន។
- ដកដង្ហើមនៅក្នុងខ្យល់ក្តៅ និងមានសំណើម: ខ្យល់ក្តៅ និងមានសំណើមធ្វើអោយបង្ហើរស្លេស។ ប្រសិនបើអ្នកមានស្លេសក្រាស់ ឬលំបាកក្នុងការ ក្អកចេញមកក្រៅ ចំហាយនឹងជួយបាន។
- សម្គាល់ការក្អករបស់អ្នក: ប្រសិនបើការក្អករបស់អ្នកជាការក្អកមានស្លេសអ្នកពិតជាមិនចង់ទប់ស្កាត់វាទាំងស្រុងទេ ព្រោះអ្នកនឹងមិនត្រូវបានក្អក សួតរបស់អ្នកនឹងបំបាត់ដោយខ្លួនឯង។ ម្យ៉ាងវិញទៀតប្រសិនបើ ការក្អករបស់អ្នកជាក្អកស្ងួត វិធីល្អគឺប្រើថ្នាំក្អកដែលបានបង្កើតឡើងដើម្បីបន្ថយការក្អក។ រកមើលថ្នាំទាំងឡាយណាដែលមានផ្ទុកdextromethorphan៕