ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺមួយដែលបណ្តាលអោយមានអារម្មណ៍ទុក្ខព្រួយជាដរាប និងការបាត់បង់ភាពចាប់អារម្មរណ៏របស់អ្នក។ ជំងឺធ្លាក់ទឹកចិត្តអាចប៉ះពាល់ដល់អារម្មណ៍ ការគិត និងឥរិយាបថ និងអាចនាំអោយមានភាពខុសគ្នានៃបញ្ហាផ្លូវអារម្មណ៍ និងរាងកាយអ្នក។
អ្នកអាចមានបញ្ហាក្នុងការធ្វើសកម្មភាពធម្មតាប្រចាំថ្ងៃ ហើយជំងឺ ធ្លាក់ទឹកចិត្តអាចធ្វើអោយអ្នកមានអារម្មណ៍ថាដូចជាជីវិតគឺមិនមានតម្លៃសម្រាប់រស់នៅ។
ជំងឺធ្លាក់ទឹកចិត្តអាចតម្រូវអោយមានការព្យាបាលរយៈពេលយូរ។ ប៉ុន្ដែមិនធ្វើអោយខូចទឹកចិត្ត ឡើយ។ មនុស្សភាគច្រើនដែលមានជំងឺធ្លាក់ទឹកចិត្តមានអារម្មណ៍ល្អប្រសើរជាងមុន ជាមួយនឹងការប្រើប្រាស់ថ្នាំ ការប្រឹក្សាយោបល់ផ្លូវចិត្ត ឬក៏ត្រូវការទាំងពីរ។ ការព្យាបាលផ្សេងទៀតក៏អាចជួយបានផងដែរ។
ក្នុងអំឡុងពេលនៃការកើតមាន រោគសញ្ញាដែលកើតឡើងនៅថ្ងៃភាគច្រើនដែលស្ទើរតែរៀងរាល់ថ្ងៃហើយអាចមានដូចជា៖
- មានអារម្មណទុក្ខព្រួយ ឬមានអារម្មរណ៏ទទេសូន្យ ឬ មិនមានសេចក្តីសុខ
- មានការផ្ទុះកំហឹង ឆាប់ខឹង ឬការអាក់អន់ចិត្តសូម្បីតែនៅលើបញ្ហាតូចតាច សោះ
- បាត់បង់ការចាប់អារម្មរណ៏ ឬមានអារម្មណ៍រីករាយក្នុងសកម្មភាពធម្មតាដូចជា ការរួមភេទ
- បញ្ហាក្នុងការគេង រួមទាំងការគេងមិនលក់ ឬគេងច្រើនពេក
- អស់កម្លាំង និងកង្វះថាមពលដូច្នេះសូម្បីតែភារកិច្ចតូចសោះក៏ត្រូវករកិច្ចខិតខំប្រឹងប្រែងបន្ថែម
- ការផ្លាស់ប្តូរនៅក្នុងការចំណង់អាហារជាញឹកញាប់បាត់បង់ចំណង់អាហារ និង ស្រកទម្ងន់ ប៉ុន្តែចង់ញ៉ាំអាហារខ្លាំង និងឡើងទម្ងន់ចំពោះមនុស្សមួយចំនួន
- បារម្ភ ស្លន់ស្លោរ ឬមានភាពអន្ទះអន្ទែង ឧទាហរណ៍មានការព្រួយបារម្ភខ្លាំងពេក
- ការគិត ការនិយាយ ឬចលនារាងកាយយឺតៗ
- មានអារម្មណ៏ថាគ្មានតំលៃ ឬមានកំហុស ជាប់ជំពាក់លើបរាជ័យពីអតីតកាល ឬមានការស្តីបន្ទោសខ្លួនឯងចំពោះរឿងដែលមិនមែនជាការទទួលខុសត្រូវ របស់ខ្លួនសោះ
- មានបញ្ហាក្នុងការគិត ផ្តោតអារម្មរណ៏ ធ្វើការសម្រេចចិត្ត និងការចងចាំពីរឿងអ្វីមួយ
- គិតពីការស្លាប់ជាញឹកញាប់ មានគំនិតចង់សំលាប់ខ្លួនដោយប៉ុនប៉ងធ្វើអត្តឃាត ឬបានធ្វើអត្តឃាត
- បញ្ហារាងកាយដែលមិនអាចពន្យល់បានដូចជាការឈឺខ្នង ឬឈឺក្បាលជាដើម
ចំពោះមនុស្សមួយចំនួនជំងឺធ្លាក់ទឹកចិត្តមានរោគសញ្ញាធ្ងន់ធ្ងរដែលជាក់ស្តែងជារឿងដែលមិនត្រឹមត្រូវទេ។ មនុស្សផ្សេងទៀតមានអារម្មណ៍ថាមានទុក្ខវេទនា ឬការមិនសប្បាយចិត្តដោយមិនដឹងថាមកពីហេតុអ្វី។ ប្រសិនបើអ្នកមានអារម្មណ៍ថាមានជំងឺធ្លាក់ទឹកចិត្ត ចូរទៅជួបគ្រូពេទ្យអោយបានឆាប់តាមដែលអាចធ្វើទៅបាន។ ជំងឺធ្លាក់ទឹកចិត្ត ជាញឹកញាប់កាន់តែអាក្រក់ប្រសិនបើមិនត្រូវបានព្យាបាលនោះទេ។
ជំងឺធ្លាក់ទឹកចិត្ត មិនបានព្យាបាលអាចនាំមានបញ្ហាសុខភាពផ្លូវចិត្ត និងរូបកាយ ឬបញ្ហានៅពេលណាមួយផ្សេងទៀតនៃជីវិតរបស់អ្នក។ អារម្មណ៍នៃជំងឺធ្លាក់ទឹកចិត្តក៏អាចនាំទៅរកការធ្វើអត្តឃាតផងដែរ។ ប្រសិនបើអ្នកមានការស្ទាក់ស្ទើរក្នុងការស្វែងរកការព្យាបាលនិយាយទៅកាន់មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ណាម្នាក់ អ្នកថែទាំសុខភាពអាជីព មេដឹកនាំសាសនា ឬនរណាម្នាក់ផ្សេងទៀតដែលអ្នកជឿទុកចិត្ត៕