ការទល់លាមក គឺមានន័យផ្សេងៗពីគ្នាទៅនឹងមនុស្សផ្សេងគ្នាដែរ។ សម្រាប់មនុស្សជាច្រើនវាគ្រាន់តែមានន័យថា ការមិនសូវបន្ទោរបង់ ។
សម្រាប់អ្នកដទៃទៀត ទោះជាយ៉ាងណាការទល់លាមកមានន័យថា លាមករឹង និងធ្វើឱ្យមានការលំបាកក្នុងការបន្ទោរបង់ (រាំងស្ទះ) ឬ មានអារម្មណ៍ដូចមិនទាន់បន្ទោរបង់អស់ បន្ទាប់ពីចលនាមួយពោះវៀន។
ប្រសិនបើ អ្នកមានការទល់លាកម សូមអ្នកសាកល្បងវិធី ដូចខាងក្រោម៖
- ផឹកទឹកពីពីរទៅបួន កែវបន្ថែមទៀតទៅលើ ការញុំាទឹកក្នុងមួយថ្ងៃរបស់អ្នក(លុះត្រាតែអ្នកបានដាក់កម្រិតសារធាតុរាវរបស់អ្នក)។
- ព្យាយាមញ៉ាំរបស់រាវៗក្តៅៗ ជាពិសេសនៅពេលព្រឹកព្រលឹម។
- បញ្ចូលផ្លែឈើ និង បន្លែ ទៅនឹងរបបអាហាររបស់អ្នក។
- បរិភោគគ្រាប់ធញ្ញជាតិ។
- បើចាំបាច់ អាចប្រើថ្នាំបន្ទន់លាមក ឬ ថាំបញ្ចុះលាមក (ដូចជា Peri-Colace ឬ Milk of Magnesia )។ កុំប្រើថ្នាំបញ្ចុះលាមក អស់រយៈពេលច្រើនជាងពីរសប្តាហ៍ ដោយគ្មានការពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក៕