មហារីកសុដន់មិនមែនជាជំងឺឆ្លង ឬអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នោះទេ ។ រហូតមកដល់ពេលនេះគេមិនទាន់រកឃើញថាមានមេរោគឬបាក់តេរីណាមួយដែលជាប់ទាក់ទងនឹងការវិវត្តនៃជំងឺមហារីកសុដន់ឡើយ ។ ភាគច្រើននៃជំងឺនេះកើតឡើងចំពោះស្រ្តីដែល៖
- មានអាយុលើសពី៤០ឆ្នាំ
- ស្រ្តីដែលលើសទម្ងន់
- ហានិភ័យចំពោះស្រ្តីដែលផឹកគ្រឿងស្រវឹងច្រើន
- មានប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីកសុដន់
- មានប្រវត្តិក្នុងការប៉ះពាល់វិទ្យុសកម្មខ្លាំង
- មានប្រវត្តិទាក់ទងនឹងជំងឺបន្តពូជ
- ប្រើប្រាស់ថ្នាំជក់ច្រើន
- ប្រើប្រាស់ថ្នាំព្យាបាលអរម៉ូនក្រោយពេលអស់រដូវ
សូមធ្វើការណាត់ជួបវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ តាមរយៈលេខ៖ 023 266 999 / 085 689 568 / 067 689 568 / 081 68 95 68។ អាស័យដ្ឋានផ្ទះលេខ៖ 16-18 ផ្លូវ 21 ជិតផ្សារកាប់គោ (វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕