ការរក្សាតម្រងនោមអោយមានសុខភាពល្អ គឺពិតជារឿងសំខាន់, ជាពិសេសប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែមជាដើម។
មជ្ឈមណ្ឌលគ្រប់គ្រង និងរក្សាជំងឺអាមេរិក (U.S. Centers for Disease Control and Prevention) បានបង្ហាញពីរបៀបការពារតម្រងនោមរបស់អ្នកៈ
- រក្សាសម្ពាធឈាម និងកូឡេស្តេរ៉ុលអោយនៅថេរ
- ញ៉ាំបន្លែ និងផ្លែឈើអោយបានច្រើន និងកាត់បន្ថយអាហារដែលមានជាតិប្រៃខ្ពស់
- ធ្វើលំហាត់ប្រាណអោយបានទៀងទាត់
- ប្រសិនបើអ្នកប្រើថ្នាំនានា, សូមធ្វើតាមការណែនាំរបស់គ្រូពេទ្យ
- សូមរក្សាកម្រិតជាតិស្ករនៅក្នុងឈាមអោយស្ថិតនៅថេរ និងពិនិត្យមើលអេម៉ូក្លូប៊ីន A1c អោយបានយ៉ាងហោចណាស់២ដងក្នុងមួយឆ្នាំ៕