រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី០៣ ខែមីនានេះថា បានរកឃើញករណីឆ្លងអូមីក្រុងថ្មី៣៦៨នាក់បន្ថែមទៀត ដែលធ្វើឲ្យឆ្លងក្នុងសហគមន៍សរុបកើនឡើងរហូតដល់៩៩៧០នាក់ ។
ក្រសួងបានបញ្ជាក់ថា រកឃើញអ្នកឆ្លងអូមីក្រុងជាង៣០០នាក់ និងជាសះស្បើយមាន៤០២នាក់ ខណៈមានស្លាប់ថ្មីម្នាក់ផងដែរ ហើយករណីនាំចូលពីក្រៅមាន២៥នាក់ ចំណែកឆ្លងក្នុងសហគមន៍សរុបវិញបានហក់ឡើងជិត១ម៉ឺននាក់ហើយ (៩៩៧០នាក់)។
សូមបញ្ជាក់ដែរថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែមីនានេះ កម្ពុជាមានអ្នកឆ្លងសរុប១៣១,៣៧២នាក់ និងអ្នកជាសះស្បើយ១២៥,០២៩នាក់ ហើយអ្នកស្លាប់ ៣,០៣៣នាក់ហើយ ៕