ដើម្បីការពារ និងព្យាបាលការទល់លាមកៈ
- ផឹកទឹកអោយបានច្រើនៈ ផឹកទឹកអោយបានគ្រប់គ្រាន់ និងជាតិទឹកដទៃទៀតដើម្បីរក្សាលាមកអោយនៅទន់ ដូចនេះវាអាចធ្វើចលនាបានងាយស្រួលនៅក្នុងពោះវៀន។ នៅពេលដែលអ្នកមិនផឹកទឹកបានគ្រប់គ្រាន់, លាមកអាចរឹង និងស្ងួត។
- ញ៉ាំអាហារដែលមានជាតិសរសៃៈ អាហារដែលសំបូរទៅដោយជាតិសរសៃ, ដូចជាផ្លែឈើ, បន្លែ អាចជួយការពារការទល់លាមកបាន។ ជាតិសរសៃមិនអាចត្រូវបានរំលាយនោះទេ ដូចនេះវាជួយសម្អាតពោះវៀនដោយអោយពោះវៀនមានចលនា ខណៈពេលដែលអាហារសំបូរទៅដោយជាតិខ្លាញ់ ឬជាតិស្ករអាចពន្យឺតដល់ដំនើររបស់លាមក។ សូមព្យាយាមញ៉ាំអាហារដែលមានជាតិសរសៃដូចជាញ៉ាំផ្លែប៉ោម, ប៉េងប៉ោះជាដើម។
- សូមប្រាកដថា អ្នកបានធ្វើលំហាត់ប្រាណបានគ្រប់គ្រាន់ៈ ការធ្វើលំហាត់ប្រាណជួយអោយមានការធ្វើចលនាអាហារនៅក្នុងប្រព័ន្ធរំលាយអាហរ ដូចនេះប្រាកដថាបានធ្វើលំហាត់ប្រាណគ្រប់គ្រាន់។ លំហាត់ប្រាណមានដូចជា ការរត់ និងជិះកង់ជាដើម។
- ទម្លាប់ញ៉ាំអាហារអោយបានទៀងទាត់ៈ ចាប់តាំងពីការញ៉ាំជាអ្នកភ្ញោចពីធម្មជាតិសម្រាប់លាមក, ការញ៉ាំអាហារទៀងទាត់អាចជួយអ្នកអោយវិវត្តមានទម្លាប់នៃការជុះលាមកជាទៀងទាត់។
បញ្ហាសុខភាពមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម, ជំងឺលុយពីស ឬបញ្ហានៃក្រពេញទីរ៉ូអ៊ីត ក៏អាចបណ្តាលអោយទល់លាមកផងដែរ។ ប្រសិនបើអ្នកបារម្ភថា ការទល់លាមករបស់អ្នកគឺជាសញ្ញានៃបញ្ហាអ្វីមួយនោះ, សូមពិភាក្សាជាមួយនឹងឪពុកម្តាយ និងគ្រូពេទ្យរបស់អ្នក៕