រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាស នៅព្រឹកទី០៤ ខែមីនានេះថា កម្ពុជាបានរកឃើញអ្នកឆ្លងអូមីក្រុងថ្មីចំនួន៣៦៦នាក់បន្ថែមទៀត ដែលធ្វើឲ្យឆ្លងក្នុងសហគមន៍កើនឡើង១០៣១០នាក់និងមានអ្នកស្លាប់ថ្មី៥នាក់ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងអូមីក្រុងថ្មី៣៦៦នាក់ ក្នុងនោះមានឆ្លងសហគមន៍ ៣៤០នាក់ និងអ្នកដំណើរមាន២៦នាក់ ហើយជាសះស្បើយ ៥០៧នាក់ ។
ទន្ទឹមនឹងនោះដែរ កម្ពុជាយើងមានករណីឆ្លងក្នុងសហគមន៍សរុបកើនឡើងរហូតដល់១០៣១០នាក់ហើយ ។
សូមបញ្ជាក់ថា ចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១៣១៧៣៨នាក់ និងចំនួនជាសះស្បើយសរុបកើន ១២៥៥៣៦ នាក់ និងស្លាប់ថ្មី ៥នាក់ (មិនបានចាក់វ៉ាក់សាំង០នាក់) សរុបស្លាប់ ៣០៣៨នាក់ ៕