ស្ត្រីគ្រប់រូបតែងតែចង់បានណាស់នូវរូបរាងនៅក្មេង ទោះបីជាគាត់អាយុ ៣០ ឬ ៦០ឆ្នាំហើយក៏ដោយ។ កាលណាមនុស្សយើងអាយុកាន់តែច្រើន យើងងាយនឹងបាត់បង់ភាពជាធម្មជាតិណាស់ ជាពិសេសការលូតលាស់ស្បែកដ៏ស្រស់ស្អាតតែម្តង។
សំណាងដែរ មានវិធីសាស្ត្រមួយចំនួនដែលអាចជួយអោយអ្នកនៅក្មេងជាងមុនបានទោះបីជាមានអាយុប៉ុន្មានក៏ដោយ។ វិធីសាស្ត្រដែលសំខាន់នោះគឺត្រូវធ្វើយ៉ាងណាថែរក្សាស្បែករបស់អ្នកអោយបានល្អជារៀងរាល់ថ្ងៃ។ ចូរចាំថា កាលណាស្បែកកាន់តែមានសុខភាពល្អ រូបរាងមើលទៅកាន់តែនៅក្មេង។
បង្កើនការទទួលទានវីតាមីន C
វិធីសាស្ត្រដ៏ល្អបំផុតដើម្បីអោយក្មេងជាងមុននោះគឺការបង្កើនការទទួលទានវីតាមីន C។ វីតាមីន C នឹងជួយ ភ្ញោចអោយមានការផលិតកូឡាជែនក្នុងស្បែក មានន័យថា វាមានលក្ខណៈល្អសម្រាប់ការថែរក្សាស្បែកអោយ មើលទៅស្រស់ស្អាត និងនៅក្មេង។ វីតាមីន C គឺជារបស់ល្អដែលស្បែកគ្រប់កន្លែងត្រូវការ ដូច្នេះយកល្អគួរតែ បន្ថែមអាហារណាដែលសម្បូរវីតាមីន C ក្នុងគម្រោងរបបអាហារអ្នកទៅ។ អាហារដែលសម្បូរដោយវីតាមីន C មានដូចជា ផ្លែក្រូច, ម្ទេសប្លោក, ផ្លែគីវី, ប៉េងប៉ោះ និងស្ត្របឺរី។
បង្កើនការទទួលទានជាតិប្រូតេអ៊ីន
ប្រូតេអ៊ីនដើរតួនាទីយ៉ាងសំខាន់មួយសម្រាប់ទស្សនៈសុខភាពស្បែកដែលមានដូចជា បង្កើតការផលិតកូឡាជែន, រូបរាង, ផ្តល់ជារចនាសម្ព័ន្ធសម្រាប់កោសិការ។ ដូច្នេះហើយវាគឺជាជីវជាតិដ៏សំខាន់ក្នុងការបង្កើតជាគម្រោងរបបអាហារហើយ។ ចូរជ្រើសរើសអាហារដូចជា ត្រី, សាច់ជ្រូកបន្ទះ និងសាច់ទ្រូងមាន់។ អាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ទាប, ស៊ុត, គ្រាប់ធញ្ញជាតិ និងសណ្តែងក៏ជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យដែរ។
កុំប្រើម្ស៉ៅលាបមុខ
ទោះបីជាម្ស៉ៅលាបមុខមានតម្លៃដ៏អស្ចារ្យរបស់វាក៏ដោយ តែខ្ញុំមិនបានណែនាំអោយប្រើវាដើម្បីបង្កើនភាពនៅក្មេងរបស់អ្នកឡើយ។ កាលណាអ្នកប្រើម្ស៉ៅលាបមុខកាន់តែយូរ វានឹងបង្កើតជាស្នាមផ្នតៗតូចៗលើមុខ និងស្នាមជ្រួញតូចៗដែលងាយនឹងមើលឃើញណាស់។
ថែរក្សាប្រអប់ដៃជាប្រចាំ
ខណៈពេលដែលវាគឺជារឿងសំខាន់ក្នុងការថែរក្សាមុខជារៀងរាល់ថ្ងៃនោះ ក៏មិនត្រូវភ្លេចប្រអប់ដៃអ្នកដែរ។ ចូរប្រាកដថា អ្នកបានថែរក្សាប្រអប់ដៃបានយ៉ាងល្អជារៀងរាល់ថ្ងៃរួចហើយ។ ការដែលប្រើក្រែម ពិសេស សម្រាប់លាបលើដៃនោះដូចជាគ្មានអ្វីដែលពិសេសឡើយ។ ជាមួយគ្នានេះដែរ ចូរមិនត្រូវភ្លេចប្រើ ក្រែម ការពារកម្តៅព្រះអាទិត្យរាល់ថ្ងៃឡើយ។
ប្រើគ្រឿងផាត់មុខអោយបានត្រឹមត្រូវ
តើអ្នកមានដឹងទេថា មានពណ៌មួយចំនួនដែលអ្នកកំពុងតែលាបលើមុខអាចធ្វើអោយកើតជាស្នាមជ្រួញដែរទេ? ដើម្បីអោយមើលទៅនៅក្មេងនោះ ចូរប្រាកដថា អ្នកបានប្រើពណ៌ត្រឹមត្រូវនៅលើបបូរមាត់, ភ្នែក និងថ្ពាល់។ ចូរធ្វើយ៉ាងណាអោយមើលទៅឃើញដូចធម្មជាតិ និងនៅអោយឆ្ងាយពីពណ៌ណាដែលដិតខ្លាំង និងចាំងពេក៕