ផ្លែល្ហុងអាចក្លាយទៅជាភ្នាក់ងារពង្រឹងដល់សុខភាពយ៉ាងអស្ចារ្យ ដែលវាជាហេតុផលនាំអោយគេប្រើប្រាស់វាជាសារធាតុកែសម្ផស្ស។ ជាមួយគ្នានេះដែរ ផ្លែល្ហុងត្រូវបានប្រើប្រាស់ជាម៉ាសបិតមុខសម្រាប់មនុស្សស្រីជាច្រើន។ សារធាតុ Papain ក្នុងផ្លែល្ហុងទៅសម្លាប់កោសិការងាប់ៗ និងសម្អាតដល់ស្បែក។
អត្ថប្រយោជន៍ និងអង់ស៊ីមជួយអោយរបួសជាដែលមានក្នុងផ្លែល្ហុងអាចជួយព្យាបាលបញ្ហារលាកដោយសារពន្លឺព្រះអាទិត្យ និងរលាកស្បែកបាន។ ការប្រើប្រាស់ផ្លែល្ហុងសម្រាប់ការម៉ាស្សាមុខគឺជាជម្រើសដ៏ល្អសម្រា់បសុខភាពស្បែក និងកំចាត់ចោលនូវកោសិការងាប់ៗលើមុខ។
បើសិនជាអ្នកជាមនុស្សម្នាក់ដែលចំណាយពេលទៅខាងក្រៅច្រើន នោះផ្លែល្ហុងអាចជាជំនួយដ៏អស្ចារ្យ ព្រោះវាអាចជួយប្រឆាំងនឹងរ៉ាឌីកាលសេរីដែលធ្វើអោយស្បែកចាស់បាន។ សម្បកផ្លែល្ហុងត្រូវបានប្រើប្រាស់សម្រាប់ដុសសម្អាតមុខ និងដៃដើម្បីអោយស្បែកមានសុខភាពល្អ ហើយវានឹងមានប្រសិទ្ធភាពយ៉ាងអស្ចារ្យសម្រាប់ស្បែកទៀតផង។ ផ្លែល្ហុងក៏ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺស្បែកដែរដូចជា ជំងឺតាអក, ពងបែក, ដំបៅ និងរបួសជាដើម៕