ជំងឺឬសដូងបាតតម្រូវបានគេសម្គាល់ដឹងតាមរយៈការពិបាកបត់ជើងធំដែលវាក៏ប្រហែលជាធ្វើអោយហូរឈាមតាមលាមកផង។ គេជឿជាក់ថា ផ្លែចេកអាចជួយព្យាបាលជំងឺឬសដូងបាតបាន។
មនុស្សមួយចំនួនក៏យល់ថាផ្លែចេកបង្កជាឥទ្ធិពលអវិជ្ជមានទៅលើពោះវៀនដែរក្នុងពេលមានជំងឺឬសដូងបាត ព្រោះវានឹងបន្ថែមភាពកាន់តែណែនជាច្រើន នឹងដាក់សម្ពាធបន្ថែមទៀតក្នុងពោះវៀន។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាដំបូងគេរបស់ជំងឺឬសដូងបាតគឺការបន្ទោបង់ ហើយផ្លែចេកពិតជាអាចភ្ញោចអោយដំណើរការបន្ទោបង់កើតមានបាន។
ផ្លែចេកក៏មានសមាសធាតុជាឱសថប្រឆាំងការរលាកដែរ ដែលអាចព្យាបាលជំងឺឬសដូងបាតបានតាមរយៈបន្ថយការរលាក និងឈឺចាប់ដែលច្រើនតែធ្វើអោយរមាស់ និងជំងឺកាន់តែធ្ងន់ធ្ងរ៕