ការអស់រដូវត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងការផលិតអ័រម៉ូនអឺស្ត្រូសែនដែលបណ្តាលអោយជាតិអាស៊ីតនៅក្នុងទ្វារមាសកើនឡើង ដែលជាហេតុធ្វើអោយបំពង់ផ្លូវទឹកនោមងាយនឹងឆ្លងមេរោគ។ វាជារឿងធម្មតាដែលស្ត្រីមានការឆ្លងមេរោគ និងច្រើនកើតជំងឺរលាកផ្លូវទឹកនោម។
កោសិកាដែលក្រាលអោយផ្លោកនោម និងបង្ហួរនោមមានការផ្លាស់ប្តូរទៅជាស្វិតដែលអាចនាំអោយមានជំងឺរលាកប្លោកនោម និងរលាកបង្ហួរនោម។ ផ្នែកខាងក្រោមនៃបង្ហួរនោមមានទំនាក់ទំនងជាមួយនឹងអ័រម៉ូនអឺស្ត្រូសែនយ៉ាងខ្លាំង។ ដូច្នេះ ស្ត្រីអស់រដូវមានហានិភ័យកើនឡើងមិនត្រឹមតែការឆ្លងមេរោគនៅលើផ្លូវបង្ហូរទឹកនោមនោះទេ ប៉ុន្តែ ក៏មានការឈឺចាប់ពេលរួមភេទ រលាកទ្វារមាស នោមញឹក នោមឈឺ និងហៀរនោមផងដែរ។
រោគសញ្ញាជារួមមានដូចជា៖
• នោមឈឺ
• ឈឺពេលរួមភេទ
• ជំងឺផ្សិតនៅទ្វារមាស
• នោមញឹក
• ទប់នោមអត់បាន
• ហៀរនោម៕