ជំងឺឆ្កួតជ្រូក គឺជាជំងឺប្រព័ន្ធសរសៃប្រសាទកណ្តាល ដែលក្នុងនោះ សកម្មភាពរបស់កោសិកាសរសៃប្រសាទនៅក្នុងខួរក្បាលរបស់អ្នក ត្រូវបានរំខាន ដែលបង្កអោយមានការប្រកាច់ ឬបាត់បង់សារតីជាដើម។ រោគសញ្ញានៃការប្រកាច់អាចមានការប្រែប្រួល។
មនុស្សមួយចំនួនដែលមានជំងឺឆ្កួតជ្រូកគ្រាន់តែស្លឺភ្នែកពីរបីវិនាទីក្នុងអំឡុងពេលប្រកាច់ខណៈដែលអ្នកផ្សេងទៀតអាចមានការកន្ត្រាក់ដៃជើងម្តងហើយម្តងទៀត។
ការយល់ពីស្ថានភាពខ្លួនឯងច្បាស់ និងវិធានការមួយចំនួនទៀតដូចខាងក្រោមនេះ អាចជូយអ្នកបាន ៖
• ប្រើប្រាស់ថ្នាំអោយបានត្រឹមត្រូវ ៖ មិនត្រូវដូរកម្រិតថ្នាំដោយខ្លួន ដោយមិនបានពិភាក្សាជាមួយវេជ្ជបណ្ឌិតឡើយ។
• ទទួលទានដំណេកអោយបានគ្រប់គ្រាន់ ៖ ការគេងមិនបានគ្រប់គ្រាន់អាចបង្កអោយអ្នកប្រកាច់បាន សម្រាប់អ្នកដែលមានជំងឺឆ្កួតជ្រូកនេះ។ ត្រូវប្រាកដថា អ្នកគេងបានគ្រប់គ្រាន់ជារៀងរាល់យប់។
• មានអ្វីជាប់នឹងខ្លួន ដើម្បីអោយអ្នកដទៃអាចសម្គាល់ថាអ្នកមានជំងឺឆ្កួតជ្រូក ៖ នេះនឹងអាចជួយអ្នកសង្គ្រោះបន្ទាន់ដឹងពីរបៀបដើម្បីព្យាបាលអ្នកអោយបានត្រឹមត្រូវ។
• ធ្វើលំហាត់ប្រាណ ៖ លំហាត់ប្រាណអាចជួយអោយរាងកាយរបស់អ្នកមានសុខភាពល្អ និងកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត។ សូមប្រាកដថា អ្នកបានញ៉ាំទឹក និងសម្រាកបានគ្រប់គ្រាន់ ប្រសិនបើអ្នកហត់ក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ។
លើសពីនេះទៀត សូមធ្វើអោយជីវិតរស់នៅមានសុខភាពល្អ ដូចជាការគ្រប់គ្រងភាពតានតឹង កម្រិតការទទួលទានភេសជ្ជៈមានជាតិអាល់កុល និងចៀសវាងការជក់បារី៕