ប្រសិនបើកូនរបស់អ្នកមានការឈឺចាប់ត្រង់ផ្នែកម្ខាងនៃចង្កេះឈាមនៅក្នុងទឹកនោម ឬមានរោគសញ្ញានានានៃគ្រួសក្នុងតម្រងនោមនោះសូមទៅជួបគ្រូពេទ្យអោយបានឆាប់។
ប្រសិនបើកូនរបស់អ្នកមានការឈឺចាប់ស្របជាមួយនឹងការចង្អោរក្អួតក្តៅខ្លួន ឬញាក់ឬមានបញ្ហានៃការនោមសូមស្វែងរកការសង្គ្រោះអោយបានឆាប់។ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺគ្រួសក្នុងតម្រងនោមគ្រូពេទ្យនឹងសួរអំពីរោគសញ្ញា និងរយៈពេលដែលពួកគេមានរោគសញ្ញាចំណីអាហាររបស់កូនអ្នកកត្តាដែលអាចបណ្តាលអោយខ្វះជាតិទឹកប្រវត្តិគ្រួសារនៃជំងឺគ្រួសក្នុងតម្រងនោម និងប្រវត្តិនានានៃជំងឺ ឬបញ្ហាដែលប៉ះពាល់ដល់តម្រងនោម ឬប្រព័ន្ធបង្ហូរទឹកនោម។
គ្រូពេទ្យ នឹងធ្វើការពិនិត្យរាងកាយ និងអាចសុំការពិនិត្យឈាមទឹកនោម ឬមុខងារនៃតម្រងនោមដើម្បីមើលថាតើគ្រួសក្នុងតម្រងនោមមានឬយ៉ាងណា។ រូបភាពវេជ្ជសាស្ត្រ ដូចជាការថតអេកូការថតកាំរស្មីអ៊ិច ឬថតស្គេន ជារឿយៗត្រូវបានប្រើប្រាស់ដើម្បីមើលបានច្បាស់នូវតម្រងនោម។ ប្រសិនបើមានគ្រួសរូបភាពអាចបង្ហាញពីទំហំ និងទីតាំងពិតប្រាកដ ដែលនឹងជួយគ្រូពេទ្យសម្រេចចិត្តនូវការព្យាបាលដ៏ល្អបំផុត៕