ខាងក្រោមនេះHealth.com.kh នឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យអ្នកម្តាយមានរាងស្អាតវិញក្រោយឆ្លងទន្លេរួច។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកអាចពាក់អាវរឹងរាងបាន ព្រោះអាចធ្វើឲ្យរាងអ្នកតូចវិញ។ ប៉ុន្តែ អ្នកមិនគួរពាក់ញឹកញាប់ពេកឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ អាវរឹបរាងនៅទីនេះ សំដៅដល់អាវពាក់ពីក្នុងដែលជួយបណ្តឹងសាច់របស់អ្នកឲ្យមើលទៅមានលក្ខណៈតូច។
- អ្នកគួរតែចាប់ផ្តើមរក្សាទម្លាប់ហាត់ប្រាណឲ្យបានល្អ ដោយគួរតែងហាត់ប្រាណដោយធ្វើចលនាស្រាលៗខ្លះ ទើបអាចជួយធ្វើឲ្យរាងអ្នកស្អាតវិញ។ ដូចនេះ ទោះជាអ្នករវល់យ៉ាងណា ក៏អ្នកគួរតែឆ្លៀតដើម្បីហាត់ប្រាណផងដែរ។
- អ្នកគួរតែពិសារអាហារដែលមិនប្រៃពេក និងអាហារដែលមានខ្លាញ់ទាប ហើយបរិភោគអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់ ទើបអាចជួយធ្វើឲ្យរាងអ្នកតូច មិនធំដូចជាធុងទឹកក្រោយសម្រាលកូនរួច។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីខាងលើ ដើម្បីអាចរក្សារាងអ្នកឲ្យស្អាតជានិច្ច៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)