ថ្លើមគឺជាសរីរាង្គមួយដ៏សំខាន់នៅក្នុងរាងកាយ និងមានមុខងារចម្បងៗដើម្បីរំលាយ និងសំយោគសារធាតុចិញ្ចឹមពីអាហារដែលអ្នកបរិភោគ និងជួយច្រោះយកសារធាតុពុលពីក្នុងឈាមផងដែរ។
វាជាការសំខាន់ណាស់ដែលអ្នកគួរកាត់បន្ថយជាតិសូដ្យូម ជាតិស្ករ ជាតិខ្លាញ់នៅក្នុងអាហារ និងមិនទទួលទានគ្រឿងស្រវឹងដើម្បីរក្សាថ្លើមរបស់អ្នកអោយមានសុខភាពល្អ។
- កាត់បន្ថយជាតិសូដ្យូម និងការទទួលទានស្ករ៖របបអាហារដែលមានជាតិស្ករ និងអំបិលខ្ពស់អាចបង្កអន្តរាយដល់ថ្លើមរបស់អ្នក។ការញុំាអាហារដែលមានអំបិលច្រើនពេក អាចបណ្តាលឱ្យចាល់ជាតិទឹកនៅក្នុងរាងកាយរបស់អ្នក។ការទទួលទានជាតិសូដ្យូមក្នុងបរិមាណមួយល្មមសម្រាប់មនុស្សពេញវ័យគឺ១៥០០ មីលីក្រាមក្នុងមួយថ្ងៃ។ចំណែកឯរបបអាហារមានជាតិស្ករខ្ពស់អាចធ្វើឱ្យអ្នកមានហានិភ័យជាមួយនឹងជំងឺធាត់ខ្ពស់ និងប៉ះពាល់ទៅលើថ្លើមអ្នក។ដូច្នេះដើម្បីជំនួសឱ្យការទទួលទានអាហារដែលមានកាបូអ៊ីដ្រាតច្រើនដូចជានំ ឬនំដូណាត់អ្នកគួរជ្រើសរើសអាហារដែលល្អចំពោះសុខភាពដូចជានំប៉័ងធ្វើពីគ្រាប់ធញ្ញជាតិសុទ្ធ និងបន្លែស្រស់ជាដើម។
- ការកំណត់ការទទួលទានជាតិខ្លាញ់៖ជាតិខ្លាញ់ច្រើនពេកអាចបង្កើនហានិភ័យនៃការធាត់ និងជំងឺខ្លាញ់រុំថ្លើម។អ្នកគួរតែទទួលជាតិខ្លាញ់កុំអោយលើសពី២០ ទៅ ៣៥ ភាគរយជាប្រចាំថ្ងៃ។ នំខូឃីស៍ និងសាច់មានជាតិខ្លាញ់មិនល្អខ្ពស់ដូច្នេះអ្នកគួរតែកាត់បន្ថយ៕