បន្ទាប់ពីសម្រាលបុត្រ អ្នកម្តាយជាច្រើនបានជួបប្រទះការជ្រុះសក់ខុសពីធម្មតា។ មិនមែនតែអ្នកម្តាយទើបសម្រាលនោះទេ មិត្តនារីទាំងឡាយក៏អាចអនុវត្តវិធីធម្មជាតិទាំង ៦ នេះដើម្បីជួយព្យាបាលបញ្ហាជ្រុះសក់។
ប្រទាលកន្ទុយក្រពើ
មិនត្រឹមតែជួយស្បែកក្បាលប៉ុណ្ណោះទេ ប្រទាលកន្ទុយក្រពើ ថែមទាំងជួយឱ្យសក់ទន់រលោង គ្មានអង្គែ។ លើសពីនេះ ប្រទាលកន្ទុយក្រពើ ក៏ជួយកំចាត់ឫសសក់ដែលស្ទះដោយជាតិប្រេងលើសផងដែរ។
ស៊ុត
ស៊ុតផ្តល់ប្រូតេអ៊ីនដល់សក់ ជំរុញការលូតលាស់សក់។ លាយស៊ុតមួយស្លាបព្រាបាយជាមួយប្រេងអូលីវមួយស្លាបព្រាបាយហើយវាយឱ្យល្អ។ លាបល្បាយលើស្បែកក្បាលដែលបានសម្អាត រួចលាងសម្អាតចេញក្រោយពី ១០ ទៅ ១៥ នាទី។
ទឹកខ្ទឹមបារាំង
នេះគឺជាឱសថបុរាណដែលជួយឱ្យសក់ដុះឡើងវិញតាមបែបធម្មជាតិ។ ការបណ្ដុះសក់ដោយទឹកខ្ទឹមបារាំងអាចពង្រឹងការផ្គត់ផ្គង់ឈាមដល់ឫសសក់ ដោយហេតុនេះធ្វើឱ្យសក់លូតលាស់បានល្អ ។
ខ្លាញ់ត្រី
ការបន្ថែមអូមេហ្គា 3 រួមជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មធ្វើអោយប្រសើរឡើងនូវដង់ស៊ីតេសក់ និងកាត់បន្ថយការជ្រុះសក់។ ខ្លាញ់ត្រីគឺជាប្រភេទប្រេងដែលមានអូមេហ្គា 3 និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនដែលអ្នកអាចទទួលទានជារៀងរាល់ថ្ងៃ។ លើសពីនេះ អាហារបំប៉នខ្លាញ់ត្រីក៏ជួយអ្នកបង្កើនភាពស៊ាំរបស់អ្នក និងលើកកម្ពស់សុខភាពទូទៅផងដែរ។
ប្រេងដូង
ការប្រើប្រេងដូងក៏ជួយបានច្រើនក្នុងការទប់ស្កាត់ការជ្រុះសក់។ ខ្លាញ់ក្នុងប្រេងដូងជ្រាបចូលដល់គល់សក់ និងចាក់សោប្រូតេអ៊ីននៅខាងក្នុងសក់។ អ្នកអាចអប់សក់ជាមួយប្រេងដូងពេលយប់ រួចកក់សក់នៅព្រឹកបន្ទាប់។
ប្រេង Jojoba
នេះគឺជាប្រេងសក់ដ៏អស្ចារ្យ។ ប្រេង Jojoba ជួយផ្តល់សំណើម និងការពារការជ្រុះសក់ លើកកំពស់សក់ក្រាស់។ អ្នកអាចយកប្រេង Jojoba ម៉ាស្សាចូលទៅក្នុងឫសសក់របស់អ្នក ហើយលាងវាចេញបន្ទាប់ពី 10-15 នាទី៕