ខាងក្រោមនេះHealth.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីស្ថានភាពទាំងឡាយដែលនារីងាយប្រច័ណ្ឌជាងគេ។ តើមានអ្វីខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នារីគ្រប់រូបតែងតែរំពឹងចង់មានឋានៈមួយនៅក្នុងចិត្តរបស់សង្សារ។ ដូចនេះ នៅពេលដែលគេមានអារម្មណ៍ថាគ្មាន ពេលនោះហើយជាពេលដែលគេប្រច័ណ្ឌខ្លាំងជាទីបំផុត។ ដូចនេះ អ្នកគួរតែផ្តល់អារម្មណ៍សុវត្ថិភាពដល់គេឲ្យបានគ្រប់គ្រាន់។
- មនុស្សគ្រប់រូបតែងតែខ្លាចនូវភាពបាត់បង់។ មានពេលខ្លះ អារម្មណ៍មួយនេះ អាចធ្វើឲ្យគេបាត់សតិ ហើយកើតនូវចិត្តប្រច័ណ្ឌខ្លាំង។ ដូចនេះ អ្នកគួរតែយល់ចិត្តគេ ទើបមិនធ្វើឲ្យគេមានអារម្មណ៍បែបនេះ។
- នៅពេលដែលនារីម្នាក់រស់នៅក្នុងគ្រួសារដែលគ្មានអារម្មណ៍សុវត្ថិភាពតាំងពីតូច នោះក្រោយពេលដែលមានស្នេហារួច គេនឹងអាចកើតមានអារម្មណ៍ប្រច័ណ្ឌគ្រប់ពេលបាន។
- ភាពគ្មានជំនឿចិត្តចំពោះខ្លួនឯង នឹងធ្វើឲ្យមនុស្សស្រី ងាយកើតមានចិត្តប្រច័ណ្ឌជាខ្លាំង។ ដូចនេះ ក្នុងនាមជាសង្សារ គួរតែចំណាយពេលវេលាខ្លះដើម្បីស្វែងយល់ពីចិត្តគេ ទើបមិនធ្វើឲ្យអ្នកទាំងពីរកើតមានជម្លោះគ្រប់ពេល៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)