ជំងឺរលាកទងសួតគឺជាការរលាក ឬការបង្ករោគនៅក្នុងទងសួត។ ការហើមនៅផ្លូវទងសួតនេះអាចនាំឱ្យស្ទះដល់ផ្លូវក្នុងសួតផងដែរ។ ការរលាកទងសួតស្រួចស្រាវកើតឡើងនៅពេល ការបង្ករោគនោះមានរយៈពេលរហូតដល់ពីរបីសប្តាហ៍។ ប៉ុន្តែការរលាកទងសួតរ៉ាំរ៉ៃអាចកើតឡើងយូរបំផុតគឺ ២ឆ្នាំ។
រោគសញ្ញានៃការរលាកទងសួតមានដូចជា ក្អកជាប់រហូត ឈឺទ្រូង អស់កម្លាំង ក្តៅខ្លួន ពិបាកដកដង្ហើម និងមានស្លេស។ ជាធម្មតា ការបង្ករោគនៅសួតអាចនឹងបាត់ទៅវិញក្នុងរយៈពេលច្រើនសប្តាហ៍ ប៉ុន្តែបើសិនជាវាកើតឡើងជាប់រហូត ឬមានឈាមក្នុងស្លេស្ម ឬជំងឺនេះមានជាប់ទាក់ទងនឹងការក្តៅខ្លួនខ្លាំង ឬពិបាកដកដង្ហើម និងការគេង វាក៏គួរតែដល់ពេលជួបគ្រូពេទ្យភ្លាមៗដែរ។ ទោះបីជាគ្មានឈាមក៏ដោយ ក៏ព្យាបាលត្រូវតែមានដើម្បីលុបបំបាត់ការបង្ករោគពីសួត និងទងសួតដែរ។
ទឹកឃ្មុំផ្ទុកទៅដោយជាតិរ៉ែ និងអង់ស៊ីមជាច្រើនដែលអាចលាងសម្អាតការបង្ករោគពីរាងកាយ និងកាត់បន្ថយការរលាកបាន។ ដូច្នេះចូរលាយទឹកឃ្មុំជាមួយនឹងម្សៅសម្បកឈើអែម និងញ៉ាំវាពីរបីដងក្នុងមួយថ្ងៃរហូតដល់លែងមានការបង្ករោគទៀត។ ចូរបន្ថែមទឹកឃ្មុំទៅក្នុងតែឫសឈើ និងញ៉ាំវាឱ្យបានញឹកញាប់តាមតែអាចធ្វើបាន។ រឿងនេះក៏ជាទម្លាប់ដ៏ល្អមួយសម្រាប់អ្នកឧស្សាហ៍ផ្តាសាយ និងរលាកច្រមុះផងដែរ៕