បើសិនជាអ្នកអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ប្រព័ន្ធភាពស៊ាំអ្នកប្រហែលជាចុះខ្សោយជាងនៅពេលកាលនៅវ័យក្មេង ហើយអ្នកក៏ងាយនឹងឆ្លងជំងឺដោយសារតែការពុលអាហារផងដែរ។ ខាងក្រោមនេះគឺជាការផ្លាស់ប្តូរពិសេសៗដែលមនុស្សចាស់គួរតែធ្វើដើម្បីបង្ការការកើតជំងឺដោយសារតែពុលអាហារ៖
- ផ្លូវក្រពះពោះវៀនមនុស្សចាស់គឺផ្ទុកចំណីអាហារយូ ដែលជាហេតុនាំឲ្យបាក់តេរីចំណាយពេលរស់នៅក្នុងនោះក៏យូរដែរ
- ថ្លើម និងតម្រងនោមប្រហែលជាមិនមានប្រសិទ្ធភាពយកឈ្នះបាក់តេរី និងជាតិពុលគ្រោះថ្នាក់ៗឡើយ
- ក្រពះប្រហែលជាមិនផលិតអាស៊ីតគ្រប់គ្រាន់សម្រាប់ជួយគ្រប់គ្រងបាក់តេរីក្នុងក្រពះពោះវៀនឡើយ
- មនុស្សចាស់ប្រហែលជាងាយនឹងមានជំងឺរ៉ាំរ៉ៃដែលជាហេតុនាំឲ្យប្រឈមកាន់តែខ្ពស់នឹងការពុលចំណីអាហារ៕