សួតរបស់មនុស្សយើងគឺមានប្រព័ន្ធការពារមួយដែលអាចការពារពីធូលីដី និងមេរោគនានាបាន។ ប៉ុន្តែវាពិតជាមិនគ្រប់គ្រាន់ឡើយក្នុងការបង្ការរាល់ជំងឺសួតគ្រប់ប្រភេទនោះ។ យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមណែនាំនូវអ្វីដែលអ្នកអាចធ្វើបានដើម្បីការពារសួតឲ្យកាន់តែមានសុខភាពល្អជាងមុនទៀត៖
- ឈប់ជក់បារី។ បើសិនជាជក់ ក៏ត្រូវផ្តាច់បារីដែរ
- ចូរចៀសវាងការស្រូបផ្សែងបំពុលបរិយកាស។ សម្រាប់អាកាសធាតុដែលមានផ្សែងច្រើន ចូរសម្រាកក្នុងផ្ទះវិញ
- ចូរលាងសម្អាតដៃជាញឹកញាប់ជាមួយនឹងសាប៊ូ និងទឹក។ អ្នកក៏អាចប្រើទឹកលាងដៃដាក់តាមខ្លួនបានដែរ
- ចូរអនុវត្តការមានអនាម័យមាត់ធ្មេញឲ្យបានល្អ។ ចូរសម្អាតធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ និងទៅជួបពេទ្យធ្មេញយ៉ាងហោចណាស់ ជារៀងរាល់ ៦ខែម្តង
- ចូរធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជារៀងរាល់ឆ្នាំ និងសួរគ្រូពេទ្យផងថាតើអ្នកអាចចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួតបានទេ
- បើសិនជាមិនស្រួលខ្លួន ឬឈឺស្រាប់ហើយ ចូរសម្រាកពីការងារ ឬសាលារហូតដល់មានអារម្មណ៍ល្អឡើងវិញទៅ៕