ការមិនឃ្លានអាហារគឺជាជំងឺខុសធម្មតាមួយទាក់ទងនឹងចំណង់អាហារ ដែលវាបង្កឡើងដោយការយល់ខុសថា អ្នកជំងឺផ្ទាល់គឺធាត់ហើយ។ រឿងនេះនឹងធ្វើឲ្យអ្នកជំងឺញ៉ាំអាហារកាន់តែតិច ដែលជាហេតុនាំឲ្យគេស្រកទម្ងន់រហូតដល់គ្រោះថ្នាក់បាន។ អ្នកដែលងាយនឹងមិនឃ្លានអាហារខុសធម្មតាច្រើនតែស្ថិតក្នុងពេលជាយុវវ័យ និងជាមនុស្សស្រី។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអាការៈព្រមាននៃការមិនឃ្លានអាហារខុសធម្មតា៖
- កំពុងតែមានការបារម្ភអំពីទម្ងន់ និងរូបរាងខ្លួនឯង
- កំពុងតែមានជំងឺថប់អារម្មណ៍ដូចគ្នានឹងកូនក្មេងដែរ
- កំពុងតែមានគំនិតអវិជ្ជមានទៅលើរូបសម្បត្តិខ្លួនឯង
- កំពុងតែមានបញ្ហាក្នុងការញ៉ាំក្នុងវ័យក្មេង
- ព្យាយាមធ្វើខ្លួនឲ្យល្អឥតខ្ចោះ
- ផ្តោតសំខាន់ទៅលើច្បាប់ក្បួនច្រើនជ្រុលពេក៕