ក្នុងនាមជាភរិយា កុំចេះតែទាមទារអ្វីគ្រប់យ៉ាងពីស្វាមី បើមិនដូច្នេះទេអ្នកច្បាស់ជាឱ្យប្តីរបស់អ្នកទៅនារីផ្សេងហើយ។
ប្រពន្ធសំខាន់ជាងម្តាយ
មនុស្សស្រីមិនគួរល្ងង់ដល់ថ្នាក់បង្ខំប្ដីឱ្យជ្រើសរើសរវាងខ្លួននិងម្ដាយរបស់ខ្លួនឡើយ។ បើទោះជាទំនាក់ទំនងម្តាយក្មេកមិនរលូនក៏ដោយ កុំសុំឱ្យប្តីជ្រើសរើសរវាងអ្នកទាំងពីរ។ ព្រោះវាអាត្មានិយម។
កុំមើលស្រីផ្សេង
នារីដែលស្រស់ស្អាត ស៊ិចស៊ី ឬសាមញ្ញ ក៏អាចទាក់ទាញភ្នែកមនុស្សគ្រប់រូប មិនត្រឹមតែបុរសប៉ុណ្ណោះទេ សូម្បីតែមនុស្សស្រីដូចគ្នាក៏ចាប់អារម្មណ៍ដែរ។ ទាំងបុរសមិនទាន់រៀបការ និងបុរសដែលរៀបការរួច មានសភាវគតិធម្មជាតិក្នុងការមើលនារីដែលទាក់ទាញ។
ភ្នែករបស់គេឆ្លុះបញ្ចាំងពីសភាវគតិ មិនមែនដោយចេតនាចង់ចែចង់អ្វីឡើយ។ ដូច្នេះកុំរញ៉េរញ៉ៃពេលឃើញប្តីមើលស្រីផ្សេង។
រារាំងគាត់មិនឱ្យជួបមិត្តភក្តិ
មិនថាអ្នកជានរណាទេ អ្នកត្រូវមានទំនាក់ទំនងក្នុងសង្គម។ ប្តីក៏ដោយ ប្រពន្ធក៏ដោយ គឺត្រូវការមិត្តភ័ក្តិ។ បើប្រពន្ធបង្ខំប្តីឱ្យកាត់រាល់ទំនាក់ទំនងនឹងធ្វើឱ្យគាត់មិនសប្បាយចិត្ត និងសោកសៅ។
បង្ខំប្តីឱ្យធ្វើអ្វីគ្រប់យ៉ាងតាមការចូលចិត្តរបស់អ្នក
កុំបង្ខំប្តីឱ្យធ្វើគ្រប់យ៉ាងជាមួយប្រពន្ធ សូម្បីតែរឿងដែលគាត់មិនពេញចិត្ត និងមិនចាប់អារម្មណ៍។មនុស្សគ្រប់រូបមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។
បង្ខំប្តីឱ្យនៅខាងប្រពន្ធគ្រប់ស្ថានភាព
ប្ដីប្រពន្ធត្រូវយល់ព្រមស្រលាញ់គ្នា។ ប៉ុន្តែនោះមិនមានន័យថា គាត់នឹងត្រូវយល់ព្រមជាមួយប្រពន្ធលើអ្វីគ្រប់យ៉ាងនោះទេ។ ស្ត្រីតែងតែមានអារម្មណ៍អស់សង្ឃឹមនៅពេលដែលស្វាមីរបស់ពួកគេមិននៅខាងខ្លួនក្នុងករណីខ្លះ ប៉ុន្តែនេះគឺជារឿងធម្មតា ព្រោះប្រពន្ធមិនមែនតែងតែត្រឹមត្រូវទេ៕