នេះជាការពន្យល់ដែលបង្ហាញពីសារៈសំខាន់នៃការឡើងរឹងរបស់លឹង្គនៅពេលព្រឹកចំពោះសុខភាពបុរស និងសញ្ញាអ្វីខ្លះដែលយើងគួរព្រួយបារម្ភ។
ហេតុអ្វីបានជាមានបាតុភូត «គោរពទង់ជាតិ» ពេលព្រឹក?
នៅពេលថ្ងៃ ខួរក្បាលរបស់យើងបញ្ចេញសារធាតុម្យ៉ាងហៅថា noradrenaline ដែលជាអរម៉ូនដែលរំខានដល់ការឡើងរឹងរបស់លិង្គ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលយើងគេងលក់ ខួរក្បាលនឹងបញ្ចេញអរម៉ូននេះតិចជាងមុន ដែលមានន័យថានៅពេលយប់ “ក្មេងតូច” នឹងក្រោកឈរឡើងដោយខ្លួនឯង។ ទោះបីជាយ៉ាងណា ហេតុការណ៍នេះបានកើតឡើងដាច់ៗពីគ្នាពេញមួយយប់ មិនមែនរហូតឡើយ។
តើបាតុភូត «គោរពទង់ជាតិ» និយាយអ្វីខ្លះអំពីសុខភាពបុរស?
ប្រសិនបើតែងតែមានការឡើងរឹងរបស់លិង្គក្នុងពេលគេង វាមានន័យថា ចរន្តឈាមក្នុងរាងកាយមានសុខភាពល្អគ្រប់គ្រាន់សម្រាប់លំហូរឈាមល្អទៅកាន់លិង្គ។
ដូច្នេះហើយ ងាយដឹងថាបុរសកំពុងមានបញ្ហាអ្វី ប្រសិនបើគាត់តែងតែព្យាយាមធ្វើឱ្យលិង្គឡើងរឹងក្នុងពេលរួមភេទ ហើយមិនទទួលបានដូចការរំពឹងទុក ខណៈពេលដែលវាតែងឡើងរឹងពេលក្រោកពីដំណេករាល់ព្រឹក។ ប្រសិនបើនៅតែកើតឡើងជាធម្មតា វាមានន័យថា បុរសនោះកំពុងមានបញ្ហាផ្លូវចិត្ត ការថប់បារម្ភ ឬជំងឺធ្លាក់ទឹកចិត្ត ដែលប៉ះពាល់ដល់សរីរវិទ្យា ប៉ុន្តែមិនមែនជាបញ្ហាសុខភាពទេ។
ផ្ទុយទៅវិញ ប្រសិនបើបុរសមិនមានការឡើងរឹងរបស់លិង្គនៅពាក់កណ្តាលយប់ វាអាចបណ្តាលមកពីបញ្ហាលំហូរឈាមទៅកាន់លិង្គ។ ទាំងនេះគឺជាលក្ខខណ្ឌមូលដ្ឋានសម្រាប់យើងក្នុងការរកឃើញជំងឺដែលទាក់ទងនឹងជំងឺបេះដូង ជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬជំងឺលើសឈាម។
មិនបានឃើញការឡើងរឹងនៅពេលព្រឹកទេ? មិនល្អដូចអ្នកគិតទេ!
មនុស្សជាច្រើនមានអារម្មណ៍សប្បាយរីករាយ ដោយសារតែពួកគេមិនដែលធ្លាក់ចូលទៅក្នុងស្ថានភាពដ៏អាម៉ាស់នៃការឡើងរឹងនៃលឹង្គជារៀងរាល់ព្រឹក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើកូនតូចរបស់អ្នកមិន “ឡើងរឹង” ញឹកញាប់ទេនោះ វាអាចជាសញ្ញានៃជំងឺមួយចំនួនដែលប៉ះពាល់ដល់មុខងាររបស់គាត់ផ្ទាល់។
ជាឧទាហរណ៍ អ្នកជំងឺដែលមានជំងឺទឹកនោមផ្អែម គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះ ដែលកម្រជួបប្រទះនូវអារម្មណ៍នៃការឡើងរឹងលឹង្គនៅពេលព្រឹក។ ការពិតគឺថា ប្រព័ន្ធប្រសាទរបស់ពួកគេទៅកាន់លិង្គកំពុងដំណើរការខុសប្រក្រតី ដែលប៉ះពាល់ដល់បរិមាណឈាមដែលចរាចរនៅទីនោះ។ ជាងនេះទៅទៀត សារពីខួរក្បាលអំឡុងពេលគេងគឺពិតជាមិនច្បាស់លាស់គ្រប់គ្រាន់ដើម្បីបង្កឱ្យមានការឆ្លើយតប ទៅនឹងការឡើងរឹងនៃលិង្គ។
លើសពីនេះ ជំងឺប្រព័ន្ធប្រសាទមួយចំនួន ដូចជាជំងឺធ្លាក់ទឹកចិត្ត ឬជំងឺដែលប៉ះពាល់ដល់អរម៉ូន ក៏ធ្វើឱ្យអ្នកជំងឺមិនដែលជួបប្រទះអារម្មណ៍នេះដែរ។
ពោលគឺជាទូទៅប្រសិនបើអ្នក «គោរពទង់ជាតិ» ជារៀងរាល់ព្រឹក នោះជាដំណឹងល្អ។ សុខភាពរបស់អ្នកដើរតួយ៉ាងសំខាន់ក្នុងរឿងនេះ។ សូមរក្សារបៀបរស់នៅដែលមានសុខភាពល្អ រួមទាំងរបបអាហារដែលមានសុខភាពល្អ លំហាត់ប្រាណគ្រប់គ្រាន់ និងកំណត់ការជក់បារី និងគ្រឿងស្រវឹង…៕