ទោះបីជាបេះដូងជាផ្នែកតូចមួយរាងកាយក៏ដោយ វាជាសរីរាង្គមួយដ៏សំខាន់នៅក្នុងជីវិត។ ចង្វាក់បេះ ដូងលោតបន្តបន្ទាប់ជាមធ្យមមានពី៦០-១០០ដងក្នុងមួយនាទីហើយប្រហែលជា១០០០០០ដងក្នុងមួយថ្ងៃ។ក្នុងមួយនាទីៗវាបូមឈាមក្នុងសារពាង្គប្រហែលជា៥លីតតាមរយៈប្រព័ន្ធអាទែ វ៉ែន និសរសៃឈាមតូចៗ។
ប្រព័ន្ធនេះមានសួតដែលត្រូវការបញ្ចូលអុកស៊ីហ្សែនទៅក្នុងឈាម ដើម្បីធានាថាគ្រប់កោសិកាទាំអស់ដែលនៅក្នុងសារពាង្គកាយទទួលបានអុកស៊ីហ្សែនដែលវាត្រូវការដើម្បីបំពេញមុខងារ។
តើបេះដូអ្នកមានដំណើរការយ៉ាងដូចម្ដេច
បេះដូងមានទំងន់ប្រហែល២៥០-៣៤០ក្រាម ។ វាចែកចេញជាបួនផ្នែក ឬថត។ ថតពីរនៅផ្នែកខាងលើ(atrium)គឺថតឆ្វេងនិងថតស្ដាំ ហើយ ថតពីរទៀតនៅផ្នែកខាងក្រោម(ventricles)គឺថតឆ្វេង និងថតខាងស្ដាំ។ដើម្បីឲ្យបេះដូងអ្នកលោតជាប្រក្រតី ចរន្តអគ្គីសនីធ្វើឲ្យថតបេះដូងផ្នែកខាងលើកន្ត្រាក់។ បន្ទាប់មកសកម្មភាពអគ្គីសនីនេះនឹង ធ្វើដំណើរទៅថតបេះដូងនៅផ្នែកខាងក្រោម ហើយបន្ទាប់មកវានឹងកន្ត្រាក់។
បេះដូងផ្នែកខាងស្ដាំទទួលឈាមដែលគ្មានអុកស៊ីសែនដែលបានធ្វើដំណើរតាមរយៈវ៉ែន។ រាល់ចង្វាក់បេះដូងទាំងអស់ បេះដូងបូមឈាមនេះចូលទៅក្នុងសួតដែលកាបូនឌីអុកស៊ីតត្រូវបានបញ្ចេញហើយបញ្ចូលអុកស៊ីសែនទៅក្នុងឈាមសារជាថ្មី។ឈាមដែលលាយជាមួយអុកស៊ីសែននោះធ្វើដំណើរចូលទៅក្នុងសួតវិញតាមរយៈសរសៃឈាមផ្នែកខាងឆ្វេងនៃបេះដូង។ ចាប់ពីពេលនេះទៅឈាមដែលលាយជាមួយអុកស៊ីសែននេះនឹងទៅផ្នែកផ្សេងៗនៃបេះដូងតាមរយៈអាទែ និងសរសៃឈាមផ្សេងៗទៀត។ បន្ទាប់មកឈាមនោះនឹងត្រឡប់ទៅកាន់បេះដូងវិញតាមរយៈវ៉ែន ហើយនឹងបន្តវដ្ដនេះទៀត។
តើមនុស្សស្រីខុសគ្នាយ៉ាងដូចម្ដេច
នៅពេលដែលមានជំងឺបេះដូងកើតឡើងជំងឺទាំងនោះមានកត្តាប្រឈមនឹងគ្រោះថ្នាក់ រោគវិនិច្ឆ័យ និងវិធីព្យាបាល ខុសគ្នាពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់។
សម្ពាធឈាម
គ្រប់ពេលវេលាដែលបេះដូងរបស់អ្នកលោត វាបូមឈាមចូលទៅក្នុងសរសៃឈាម។ សម្ពាធឈាមគឺជា
សម្ពាធមួយនៅពេលដែលឈាមហូរតាមរយៈសរសៃឈាម។ សម្ពាធឈាមដែលមានកំរិតខ្ពស់ហៅថា សម្ពាធឈាមផ្នែកខាងលើ(systolic pressure) គឺនៅពេលដែលបេះដូងរួមតូច ហើយបូមឈាមទៅផ្នែកផ្សេងៗនៃបេះដូង។
នៅពេលដែលបេះដូងសំរាកនៅចន្លោះការលោតនៃបេះដូងនោះ សម្ពាធឈាមនឹងធ្លាក់ចុះ។ នេះហៅថាសម្ពាធឈាមផ្នែកខាងក្រោម(diastolic pressure)។ សម្ពាធឈាមអ្នកមិនត្រូវខ្ពស់ជាង១៤០/៩០mmHg(១៤០សម្ពាធឈាមផ្នែកខាងលើ ហើយ ៩០សម្ពាធឈាមផ្នែកខាងក្រោម)។ នៅក្នុងស្ថានភាពជាក់លាក់មួយដូចជា ជំងឺទឹកនោមផ្អែម អ្នកគួរតែព្យាយាមកាត់បន្ថយសម្ពាធឈាមឲ្យបានទាបជាងនេះ។
ទាំងសម្ពាធឈាមផ្នែកខាងលើ (systolic pressure)និងសម្ពាធឈាមផ្នែកខាងក្រោម(diastolic pressure)សុទ្ធតែសំខាន់ដូចគ្នា ហើយប្រសិនបើសម្ពាធឈាមណាមួយឡើងខ្ពស់នោះគេហៅថាជំងឺលើសឈាមហើយសម្ពាធឈាមទាបគេហៅថាជំងឹសម្ពាធឈាមទាប។
មានវិធីជាចច្រើនដើម្បីវាស់សម្ពាធឈាម។
Sphygmomanometer គ្រូពេទ្យនឹងរុំដៃអ្នកជាមួយនឹងប្រដាប់ម្យ៉ាងដើម្បីវាស់សម្ពាធឈាម (cuff)នៅដើមដៃហើយនឹងបំប៉ោងcuff បន្ទាប់មកគាត់នឹងស្ដាប់ជីពចរជាមួយនឹងឧបករណ៍ស្តាប់បេះដូង។
នៅពេលដែលគ្រូពេទ្យបានឮសំលេងជីពចរជាលើកដំបូងនោះ នោះសម្ពាធឈាមឡើងខ្ពស់(systolic)ត្រូវបានវាស់។ សម្ពាធឈាមដែលនៅក្នុងប្រដាប់រុំដើម្បីវាស់សម្ពាធឈាមនោះ(cuff)នឹងលាចេញបន្តិចម្ដងៗ ហើយសំលេងជីពចរ
ក៏ក្លាយជាខ្សោយរហូតដល់វាបាត់រូបរាង្គ ហើយនៅពេលនោះសម្ពាធឈាមទាប(diastolic) ត្រូវបានវាស់។