មិនទាំងអស់ឡើយ។ វាគឺជារឿងធម្មតាដែរដែលឈាមរដូវមានពណ៌ត្នោត និងក្រហម។ ឈាមរដូវរបស់ស្រ្តីគឺមានលក្ខណៈពិសេសទៅតាមមនុស្សម្នាក់ៗ។ លំហូរឈាមក៏ជារឿងមិនជាក់លាក់សម្រាប់គ្រប់ពេលមករដូវម្តងៗដែរ ជាពិសេសសម្រាប់រយៈពេលពីរឆ្នាំដំបូងក្រោយពីធ្លាក់ឈាមរដូវជាលើកដំបូងតែម្តង។
លំហូរឈាមរដូវក៏អាចមើលទៅមានភាពខុសគ្នាពីរដូវរាល់ដង។ ឈាមរដូវអាចចាប់ផ្តើមដំបូងពណ៌ក្រហមស្រស់ និងប្រែទៅជាក្រហមចាស់ ឬត្នោតរហូតដល់ចុងបញ្ចប់នៃការធ្លាក់ឈាមរដូវ។ ពេលខ្លះឈាមរដូវអាចចាប់ផ្តើមជាពណ៌ត្នោត និងប្រែទៅក្រហមវិញ។ លក្ខណៈខុសៗគ្នាទៀតនោះដូចជា កំណកឈាម និងជាលិកាដែលធ្លាក់មកជាមួយ អាចកើតឡើងដែរ ដោយសារតែស្បូនធ្វើការជម្រុះភ្នាសដែលដុះបន្ថែមចេញមកខាងក្រៅ។
ក្មេងស្រីវ័យជំទង់ភាគច្រើនបារម្ភថាថាតើ រដូវរបស់ពួកគេធម្មតាឬអត់។ ថ្វីបើភាពខុសៗគ្នាទៅលើលំហូរឈាមរដូវច្រើនតែគ្មានអ្វីដែលត្រូវបារម្ភនោះ មានតែគ្រូពេទ្យទេដែលអាចឆ្លើយសំណួរទាំងឡាយដែលអ្នកឆ្ងល់បាន។ តាមពិតទៅ បើសិនជារដូវអ្នកមានរយៈពេលយូរជាង ៧ថ្ងៃ ឬជោគសម្លីអនាម័យច្រើនជាងមួយ ជារៀងរាល់រាល់ ១ទៅ២ម៉ោង វាគឺជារឿងល្អដែលអ្នកត្រូវទៅជួបពេទ្យដើម្បីពិនិត្យ៕