ជំងឺមហារីកមាត់ស្បូនមាន ២ ប្រភេទ ដែលវិវត្តមកពីប្រភេទជាលិកា (tissue) ខុសៗគ្នា ។ ជំងឺមហារីកមាត់ស្បូនដែលញឹកញាប់កើតជាងគេ (ប្រហែល ៨០ ទៅ ៩០ ភាគរយ) គឺ squamous cell carcinomas ។ ក្រៅពីនេះ (១០ ទៅ ២០ ភាគរយ) គឺ adenocarcinomas ។ Squamous cell carcinoma វិវត្តនៅក្នុងស្រទាប់មាត់ឮស្បូន( lining of the cervix), នៅពេលដែល adenocarcinoma វិវត្តនៅក្នុងកោសិការបស់ក្រពេញដែលផលិតជាតិរំអិលនៃស្បូន ។
មានការជជែកវែកញែកគ្នាជាច្រើនអំពីប្រភេទនៃជំងឺមហារីកនេះ ដោយសារតែអ្នកខ្លះបានយល់ឃើញថា អ្នកជំងឺ adenocarcinomas មានជោគវាសនាអាក្រក់ជាងអ្នកជំងឺដែលមាន squamous cell carcinoma ។ ប្រភេទជំងឺមហារីក adenocarcinoma មានភាពកាចសាហាវ និងអនាគតដ៏អាក្រក់ ។ កត្តាចំបងនៃអនាគតនោះគឺជាដំណា់កាលនៃជំងឺមហារីក (stage of the cancer), ដែលអាចនឹងកំណត់ជំរើសនៃការព្យាបាល (treatment options) និង លទ្ធលរបស់វា (outcomes) ។
គួរការពារជំងឺមហារីកមាត់ស្បូនរបៀបម៉េច?
ជាធម្មតា, ជំងឺមហារីកមាត់ស្បូនអាចត្រូវការពារបានតាមរយៈការធ្វើតេស្ត Pap អោយ បាន ជាប់លាប់ (យ៉ាងហោចណាស់ ២ ឆ្នាំម្តង) ។ Pap ជាពាក្យកាត់របស់ Papanicolaou ដែល ជា ឈ្មោះរបស់វេជ្ជបណ្ឌិតមួយរូបដែលបានរកឃើញការធ្វើតេស្តនេះ ។ តេស្ត Pap អាចជួយ ឲ្យវេជ្ជបណ្ឌិតបានដឹងអំពីការចំលងមេរោគ HPV និង ជំងឺត្រៀមមហារីក (precancers) ។ ការព្យាបាលបញ្ហាទាំងនេះអាចបញ្ឈប់ជំងឺមហារីកមាត់ស្បូនបាន, មុនពេលដែលវាវិវត្ត ឬ រីករាលដាលថែមទៀត ។
ការធ្វើតេស្ត HPV អាចនឹងធ្វើព្រមគ្នាជាមួយនឹងតេស្ត Pap ។ ទោះបីជាយ៉ាងណាក៏ដោយ, គេមិនបានផ្តល់ជាយោបល់អោយមានការធ្វើតេស្ត Pap នេះជាប្រចាំទៅលើស្ត្រីដែលមានវ័យក្រោមអាយុ ៣០ ឆ្នាំនោះទេ ។ ប្រសិនបើការធ្វើតេស្ត Pap មិនទាន់បានផ្តល់នូវចំលើយដែលគេចង់បាន, នោះគេនឹងទាមទារការធ្វើតេស្ត HPV មួយទៀត ដើម្បីជួយកំណត់ និង បញ្ជាក់អោយបានច្បាស់លាស់ថាតើមានមេរោគ HPV ដែលអាចបង្កជាជំងឺមហារីកមាត់ស្បូនបានដែរឬក៏អត់? ជាមួយគ្នានេះផងដែរ, ថ្នាំវ៉ាក់សាំង HPV ដែលចេញលក់ថ្មីៗនេះក៏អាចជួយការពារជំងឺមហារីកមាត់ស្បូនបានផងដែរ ។
ដើម្បីការពារជំងឺមហារីកមាត់ស្បូន, ស្ត្រីភេទគួរតែចៀសវាងនូវកត្តាប្រឈមមុខមួយចំនួន ដូចជា ៖
- កុំឆាប់ប្រឡូកក្នុងល្បែងស្នេហា
- ពន្យាពេលការរួមភេទ រហូតដល់អាយុចាស់ល្មម
- កុំមានដៃគូស្នេហាច្រើនពេក
- ចៀសវាងធ្វើការរួមភេទជាមួយមនុស្សប្រុសដែលមានដៃគូស្នេហាច្រើន
- ចៀសវាងធ្វើការរួមភេទជាមួយអ្នកដែលមានមេរោគ HPV, genital warts, ឬក៏ជំងឺកាមរោគផ្សេងៗទៀត ។
- រួមភេទប្រកបដោយសុវត្ថិភាព ។ ស្រោមអនាម័យមិនត្រឹមតែអាចជួយការពារមេរោគ HPV នោះទេ, ប៉ុន្តែថែមទាំងអាចជួយអ្នកអោយគេចរួចផុតពីមេរោគ HIV និង ជំងឺឆ្លងតាមរយៈការរួមភេទផ្សេងៗទៀតជាច្រើន ។
- បញ្ឈប់ការជក់បារី ។
វ៉ាក់សាំងការពារមេរោគ HPV
វ៉ាក់សាំងការពារមេរោគ HPV (HPV vaccines) មានប្រសិទ្ធិភាពក្នុង ការការពារជំងឺមហារីក មាត់ស្បូន ។ វ៉ាក់សាំងមួយប្រភេទ, ឈ្មោះហៅថា ហ្កាដាស៊ីល (Gardasil) អាចជួយការពារ ស្ត្រីពីការឆ្លងមេរោគដែលបណ្តាលមកពីជំងឺមហារីកមាត់ស្បូន តាមរយៈការប្លុក (រារាំង) ចំពោះការចំលងមេរោគទាំងឡាយ ។ រដ្ឋបាលចំណីអាហារ និង ឳសថ (FDA) បាន អនុញ្ញាត អោយប្រើប្រាស់ថ្នាំនេះក្នុងឆ្នាំ ២០០៦ ។ ចំណែកឯវ៉ាក់សាំងថ្មីមួយទៀត ហៅថា សឺវ៉ារីច (Cervarix) កំពុងស្ថិតក្រោមការវាយតំលៃរបស់ FDA ផងដែរ ។
ក្មេងស្រី និង ស្ត្រីទាំងឡាយដែលមានអាយុចាប់ពី ១១ ដល់ ២៦ ឆ្នាំ គួរតែចាក់វ៉ាក់សាំង ការពារជំងឺមហារីកមាត់ស្បូន ។ ការផ្តល់ថ្នាំវ៉ាក់សាំងចំពោះស្ត្រីភេទក្នុងចន្លោះអាយុចាប់ពី ១១ ដល់ ១២ ឆ្នាំ អាចជួយពង្រឹង និង ធ្វើអោយប្រព័ន្ធភាពស៊ាំ (immune systems) មាន សកម្មភាពកាន់តែខ្លាំងឡើង មុនពេលដែលពួកគេធ្វើការរួមភេទជាលើកដំបូង (មានន័យថា មុនពេលដែលពួកគេអាចឆ្លងមេរោគ HPV) ។
អង្គការពារដែលមានកំរិតខ្ពស់ក៏អាចជាតំរូវការមួយដើម្បីជួយផលិតនូវការឆ្លើយតប(response) ទៅនឹងថ្នាំវ៉ាក់សាំង ដែលជួយការពារស្ត្រីប្រឆាំងនឹងមេរោគ ។ វាមាន ប្រសិទ្ធិ ភាពបំផុត ចំពោះក្មេងស្រីដែលមិនទាន់ឆ្លងកាត់ការរួមភេទ ។ វ៉ាក់សាំងនេះត្រូវចាក់លើស្ត្រីចំនួន ៣ ដង ក្នុងអំឡុងពេល ៦ ខែ ។ អ្នកអាចទទួលការចាក់ថ្នាំវ៉ាក់សាំងលើកទី ១, និង លើកទី ២ បន្ទាប់ ពីការចាក់លើកទី ១ ចំនួន ២ ខែ ។ ៦ ខែ បន្ទាប់ពីការចាក់លើកទី ១, នោះអ្នកនឹងអាច ទទួលបានការចាក់វ៉ាក់សាំងជាលើកទី ៣ ហើយ ។
ផលប៉ះពាល់ដែលអាចកើតឡើងបន្ទាប់ពីការទទួលចាក់វ៉ាក់សាំងនេះមានដូចជា ការឈឺនៅ កន្លែងមុខម្ជុលចាក់ថ្នាំ (កំភួនដៃខាងលើ), គ្រុនក្តៅបន្តិចបន្ទួច ឬក៏រោគសញ្ញាផ្សេងៗទៀត ។
ការធ្វើតេស្ត Pap
ការធ្វើតេស្ត Pap (ឬហៅថា Pap smear), គឺជាដំណើរការមួយដើម្បីកំណត់ និង ស្វែងរក កោសិកាមិនធម្មតា (abnormal cells) នៅខាងក្នុង ឬ ជុំវិញមាត់ស្បូន (cervix) ។ វេជ្ជបណ្ឌិត នឹងប្រើប្រាស់ឈើ (stick) ឬ ច្រាស (brush) ដើម្បីឆ្កឹះយក យកកោសិកាខ្លះៗ ពីមាត់ស្បូន នៅពេលដែលគាត់ធ្វើការញែកបើកប្រដាប់ភេទនារី (vagina) ដោយឧបករណ៍ម្យ៉ាង ហៅថាចំពុះទា (speculum) ។ បន្ទាប់មក, គេនឹងយកកោសិកាដែល ប្រមូលបាននោះ ទៅមន្ទីរវិភាគវេជ្ជសាស្ត្រ(laboratory) ដើម្បីពិនិត្យ រកមើលសញ្ញានៃភាពមិនធម្មតាណាមួយ ។ គេអាចទទួលបានលទ្ធផលនេះក្នុងរយៈពេលពីរ-បីសប្តាហ៍ ដែលអាចបញ្ជាក់បានថា វាជាកោសិកាធម្មតា ឬ មិនធម្មតា ។
បើសិនបើវាមិនធម្មតាជាការបញ្ជាក់ថាមានការរលាក (inflammation) នៅលើមាត់ស្បូន, trichomonas, yeast infection ឬក៏បណ្តាលមក ពីមូលហេតុផ្សេងៗទៀត ។ ចំពោះស្ត្រីដែលអស់រដូវ (postmenopausal women), ការធ្វើតេស្ត Pap នេះអាចរកឃើញ abnormal glandular cells ដែលបញ្ជាក់ជាជំងឺមហារីក endometrial cancer ។
ស្ត្រីដែលគួរតែពិនិត្យ និង ធ្វើតេស្ត Pap នេះចាប់ផ្តើមពី ៣ ឆ្នាំ បន្ទាប់ពីការរួមភេទ និង មានអាយុមិនលើសពី ២១ ឆ្នាំ ។
-នៅអាយុ ៣០ ឆ្នាំ, ស្ត្រីដែលបានធ្វើការពិនិត្យសុខភាពខ្លួនបីដង ឬ ច្រើនជាងនេះជាប្រចាំ ហើយទទួលបានលទ្ធផលធម្មតានោះ, ហាក់ដូចជាតំរូវអោយមាន Pap smear តិចតួច ។ នេះគឺអាស្រ័យទៅលើកត្តាប្រឈមមុខ រួមជាមួយនឹងពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេស ។
- ស្ត្រីដែលបានទទួលការព្យាបាលកោសិកា cervical dysplasia (ដំបៅរលួយមុនមហារីក) ឬ ជំងឺមហារីកអាចនឹងត្រូវធ្វើតេស្ត Pap smear ញឹកញាប់ ។
- ប្រសិនបើអ្នកបានទទួលការវះកាត់ hysterectomy, សូមសាកសួរវេជ្ជបណ្ឌិត របស់ អ្នកអំពីការពិនិត្យ និង ធ្វើតេស្តនានា ។ បើអ្នកមានសុខភាពល្អ, ប៉ុន្តែ ទទួលការវះកាត់ស្បូន hysterectomy ដើម្បីព្យាបាលបញ្ហាផ្សេងៗ ដែលមិនមែនជាជំងឺមុនមហារីក ឬ ជំងឺ មហារីក, ហើយលទ្ធផលនៃការធ្វើតេស្ត Pap ធម្មតានោះ, នោះអ្នកនឹងអ្នកនឹងមិនគួរធ្វើតេស្ត ញឹកញាប់ពេកនោះទេ ។ ប៉ុន្តែ, ប្រសិនបើមាត់ស្បូនរបស់អ្នកត្រូវបានកាត់ចោលពេលធ្វើ hysterectomy, ការពិនិត្យទៅលើត្រគាក (pelvic exams) អោយបានជាប់លាប់ជាការប្រសើរសំរាប់រូបអ្នក ដើម្បីរកមើលកោសិកាមុនមហារីក (precancerous cells) នៅក្នុងតំបន់ប្រដាប់ភេទនារី ជាពិសេសស្ត្រីដែលធ្លាប់កើតមេរោគ HPV ។