ហេតុអ្វីបានជាពេលខ្លះមានការឈឺចាប់នៅពេលបត់ជើងតូច?
ការឈឺចាប់បែបក្រហាយដែលកើតឡើងនៅពេលដែលអ្នកបត់ជើងតូច គឺច្រើនតែជាសញ្ញារបស់ជំងឺក្នុងផ្លូវបង្ហួរនោម (ពេលខ្លះក៏អាចហៅថាជំងឺនៅក្នុងផ្លោកនោម) ។ ទោះជាយ៉ាងណាក៏ដោយ ការនោមឈឺអាចកើតឡើងបានទោះបីជាអ្នកមិនមានជំងឺឆ្លងអ្វីក៏ដោយ ។
ការប្រើថ្នាំដូចជា ថ្នាំជំងឺមហារីក ប្រហែលជាអាចធ្វើអោយរលាកក្នុងផ្លោកនោម ។ ពេលខ្លះមានការសង្កត់ខ្លាំងពេកទៅលើផ្លោកនោម (ដូចជាពងទឹកនៅក្នុង Ovary) ឬការដែលមានគ្រោះក្នុងតម្រងនោម ហើយវាធ្លាក់មកសង្កត់ពីលើផ្លោកនោម ក៏អាចបណ្តាលអោយមានការឈឺចាប់ពេលនោមដែរ ។
ការឈឺចាប់ពេលបត់ជើងតូចក៏អាចកើតឡើងដោយសារមានជំងឺ ឬការរលាកនៅក្នុងទ្វាមាស់ដែរ ។ អ្នកប្រហែលជាអាចមានបញ្ហាជាមួយនឹងផលិតផលដែលមានធាតុគីមីដូចជា ទឹកសំអាតទ្វាមាស់ ទឹករំអិលទ្វាមាស់សាប៊ូ ក្រដាស់អនាម័យ ឬសំឡីអនាម័យ ។ ប្រសិនបើវាធ្វើអោយឈឺចាប់ក្នុងពេលនោមដោយសារការប្រើរបស់អស់ទាំងនេះ មានន័យថាអ្នកប្រហែលជាមានបញ្ហាជាមួយវាហើយ ។
តើខ្ញុំត្រូវការប្រាប់គ្រូពេត្យអំពីអ្វីខ្លះទៅ?
អ្នកគួរតែប្រាប់គ្រូពេទ្យអំពីរោគសញ្ញាដែលអ្នកមាន និងរយៈពេលយូប៉ុណ្ណាហើយដែលអ្នកមានរោគសញ្ញាទាំងនេះ ។ អ្នកក៏គួរតែប្រាប់គ្រូពេទ្យប្រសិនបើកាលពីមុនអ្នកមានជំងឺនៅក្នុងផ្លូវបង្ហួរនោម (រួមទាំងពេលដែលអ្នកមានកូន) តើអ្នកមានជំងឺនេះប៉ុន្មានដង ហើយតើអ្នកបានព្យាបាលយ៉ាងដូចម្តេច ។ ចូរប្រាប់គ្រូពេត្យអំពីស្ថានភាពសុខភាពរបស់អ្នកដូចជា មានជំងឺទឹកនោមផ្អែម ឬជំងឺអេដស៍ ព្រោះជំងឺ ទាំងនេះអាចធ្វើអោយប៉ះពាល់ទៅដល់ខ្លួនប្រាណរបស់អ្នកដែលវាងាយនឹងទទួលជំងឺ ។
ចូរប្រាប់គ្រូពេទ្យអំពីអ្វីៗដែលមិនធម្មតានៅក្នុងផ្លូវបង្ហួរនោមរបស់អ្នក ឬប្រសិនបើអ្នកប្រហែលជាអាចមានផ្ទៃពោះ ។ ចូរប្រាប់គ្រូពេទ្យប្រសិនបើអ្នកមានការវះកាត់នៅលើផ្លូវបង្ហួរនោម ឬប្រសិនបើអ្នកទើបតែសំរាកពេទ្យថ្មីៗនេះ (យ៉ាងហោចណាស់តិចជាងមួយខែដែរ) ឬកំពុងបំបៅដោះកូននៅផ្ទះ ។
តើតេស្តប្រភេទណាដែលខ្ញុំត្រូវធ្វើ?
គ្រូពេទ្យជាធម្មតានឹងប្រាប់អ្នកនូវអ្វីដែលជាមូលហេតុនៃការឈឺរបស់អ្នក តាមរយៈការពិពណ៌នាអំពី រោគសញ្ញាដែលអ្នកមាន ក្នុងពេលពិនិត្យលើរាងកាយ ។ការធ្វើតេស្តទៅលើទឹកនោម (Urinalysis) ក៏អាចជួយអោយគ្រូពេទ្យសំគាល់បាននូវជំងឺប្រភេទណាដែលអ្នកមាន ។ ជាធម្មតា ទឹកនោមសំរាប់ធ្វើវិភាគត្រូវយកនៅក្នុងការរិយាល័យរបស់គ្រូពេទ្យ និងផ្ញើទៅអោយមន្ទីរពិសោធន៍ដើម្បីពិនិត្យរកមើលមេរោគ ។
ប្រសិនបើគ្រូពេទ្យគិតថាការឈឺចាប់របស់អ្នកប្រហែលជាបណ្តាលមកពីការរលាកនៅក្នុងទ្វារមាស។ ជាតិរំអិលនឹងត្រូវបានពិនិត្យតាមរយៈមីក្រូទស្សន៍ ដើម្បីរកមើលថាតើវាគឺជាមេរោគផ្សិត ឬមេរោគអ្វីផ្សេងទៀត ។ ប្រសិនបើការឈឺចាប់របស់អ្នកបានមកពីជំងឺឆ្លង នៅក្នុងបំពង់បង្ហួរនោម (បំពង់ដែលចេញពីផ្លោកនោមមកក្រៅ) គ្រូពេទ្យប្រហែលជាត្រូវធ្វើតេស្តរកមើលបាក់តេរី ។ ប្រសិនមិនអាចរកឃើញថាមានជំងឺអ្វីទេ គ្រូពេទ្យប្រហែលជានឹងអោយធ្វើតេស្តផ្សេងៗទៀត ។
តើការមានជំងឺនៅលើផ្លូវបង្ហួរនោមមានការព្យាបាលដូចម្តេចទៅ?
ប្រសិនបើអ្នកគឺជាមនុស្សស្រីដែលមានសុខភាពល្អ ហើយមិនមានផ្ទៃពោះ ការដែលប្រើថ្នាំ Antibiotic រយៈពេលពីរបីថ្ងៃជាធម្មតានឹងអាចព្យាបាលជំងឺនេះបាន ។ វាគឺជារឿងសំខាន់ណាស់ដែលអ្នកប្រាប់គ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាដូចជា ឈឺខ្នង និងក្តៅខ្លួន (ជាពិសេសកំដៅឡើងដល់ ១០១oF ដែលវាមានន័យថា ជំងឺមានការរាលដាលទៅដល់តម្រងនោមរបស់អ្នកហើយ) ។ វាក៏ជារឿងសំខាន់ដែរ ថាអ្នកត្រូវតែប្រើថ្នាំ Antibiotic ទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ព្រោះការដែលឈប់បន្តការប្រើថ្នាំនេះអាចធ្វើអោយប្រសិទ្ធភាពនៃការព្យាបាលមិនសូវបានល្អ និងធ្វើអោយមានការវិត្តន៍ទៅជាជំងឺនៅក្នុងតម្រងនោមថែមទៀត ។
តើខ្ញុំអាចធ្វើអ្វីបានប្រសិនបើខ្ញុំទុកជំងឺលើផ្លូវបង្ហួរនោមនេះមិនបានព្យាបាល?
ស្ត្រីមួយចំនួនដែលមានជំងឺទាំងនេះ គឺម្តងហើយម្តងទៀតជាច្រើនដង ហើយពួកគេប្រហែលជាមានការធូស្រាលពីការប្រើថ្នាំបង្ការ ។ មានការផ្លាស់ប្តូរជាច្រើនដែលអ្នកអាចធ្វើបាននៅក្នុងទំលាប់របស់អ្នកដែលអាចជួយអ្នកបាន ។ ឧទាហរណ៍ ចូរផឹកទឹកអោយបាច្រើនជាពិសេសទឹកសុទ្ធ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកកំពុងតែប្រើថ្នាំ Warfarin អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងទទួលទានទឹកផ្លៃឈើ Cranberry ដើម្បីបង្ការជំងឺនៅក្នុងផ្លូវបង្ហួរនោម ។
គ្រូពេទ្យប្រហែលត្រូវការផ្លាស់ប្តូរកំរិតថ្នាំ Warfarin ឬតម្រូវអោយអ្នកធ្វើការពិនិត្យឈាមអោយបានច្រើនដង ។ ប្រសិនបើអ្នកមាននិន្នាការនឹងមានជំងឺក្នុងផ្លូវបង្ហួរនោមក្រោយពេលរួមភេទរួច ចូរទៅបន្ទប់ទឹកភ្លាម បន្ទាប់ពីរួមភេទហើយ ដែលការធ្វើដូច្នេះអាចនឹងធ្វើអោយអ្នកមានការប្រឈមមុខតិចជាង ។
ការដែលមានជំងឺក្នុងផ្លូវបង្ហួរនោមច្រើនដងពេកប្រហែលជាអាចបណ្តាលមកពីការប្រែប្រួលនៃបាក់តេរី នៅក្នុងទ្វារមាស។ ទឹកសំអាតទ្វារមាសដែលមានសមាសធាតុជាថ្នាំប្រឆាំងបាក់តេរី ថ្នាំសំលាប់មេជីវិតឈ្មោល និងការប្រើថ្នាំលេប Antibiotics ប្រហែលជាធ្វើអោយមានការប្រែប្រួលបាក់តេរីនៅក្នុងទ្វារមាស ។ ប្រសិនជាអាច ចូរចៀសវាងនូវការប្រើរបស់អស់ទាំងនេះ ។ ការរាំងរដូវក៏អាចធ្វើអោយផ្លាស់ប្តូរបាក់តេរីនៅក្នុងទ្វារមាសដែលវារឹតតែធ្វើអោយការប្រឈមមុខរបស់អ្នកទៅលើជំងឺក្នុងផ្លូវបង្ហួរនោមកើនឡើង ។ ការប្រើថ្នាំ Estrogen ជាធម្មតាសំរាប់បញ្ចប់បញ្ហាមួយនេះ ប៉ុន្តែវាប្រហែលជាមិនអាចមានប្រសិទ្ធភាពសំរាប់មនុស្សគ្រប់គ្នានោះទេ ។
ប្រសិនបើអ្នកមានជំងឺក្នុងផ្លូវបង្ហួរនោម បី ឬច្រើនដងក្នុងមួយឆ្នាំៗ គ្រូពេទ្យប្រហែលជាអោយអ្នកចាប់ផ្តើមប្រើគំរោងសំរាប់ការបង្ការជាមួយនឹងថ្នាំ Antibiotic ។ ថ្នាំ Antibiotic ក្នុងកំរិតទាបគួរតែប្រើជារៀងរាល់ថ្ងៃដើម្បីជួយបន្ថយនូវចំនួនរបស់ជំងឺ ។ ប្រសិនបើការរួមភេទហាក់បីដូចជាធ្វើអោយអ្នកមានជំងឺ គ្រូពេទ្យច្រើនតែអោយអ្នកប្រើថ្នាំ Antibiotic ក្រោយពេលរួមភេទរួច ។