ការរលាកមាត់ស្បូនគឺជាជំងឺបង្កដោយមេរោគនៅប្រដាប់បន្តពូជផ្នែកខាងក្រោម ជាការរលាកនៅមាត់ស្បូន ដែលជាកនិង ផ្លូវចេញនៃស្បូនរបស់ស្ត្រី។ការរលាកអាចបណ្តាលមកពីមេរោគនៃជំងឺកាមរោគ(STDs)ឬក៏មានរបួសនៅមាត់ស្បូនដោយសារវត្ថុដែលស៊កបញ្ចូលទៅក្នុងទ្វារមាស ឬក៏បណ្តាលមកពីការពន្យាកំនើតដូចជាការ ដោយប្រើ ស្រោមអនាម័យសំរាប់ស្ត្រី ឬក៏ដោយសារមានជំងឺមហារីក។
មូលហេតុនៃការរលាកមាត់ស្បូន
-មានមេរោគនូវទ្វារមាស ឬក៏ មានជំងឺកាមរោគដូចជា ជំងឺប្រមេះទឹកបាយ ChlamydiaនិងTrichomoniasis អាចធ្វើអោយមាន រលាកទៅលើមាត់ស្បូន។
-ជំងឺអេដស៍ មេរោគជំងឺរើម (រើមនៅប្រដាប់ភេទ)និង ជំងឺឬស(សេមាន់)និងជំងឺកាមរោគដែលជាហេតុធ្វើអោយមានកត្តាប្រឈមមុខខ្ពស់និងការរលាកមាត់ស្បូន។
-អ្នកនឹងមានការប្រឈមមុខខ្ពស់បើសិនអ្នកមានការរួមភេទនៅអំឡុងវ័យក្មេងពេក ឬក៏ ប្រឈមមុខខ្ពស់បើសិនអ្នកមានទាក់ទងការមានដៃគូររួមភេទច្រើន ឬក៏ មានប្រវត្តិមានជំងឺកាមរោគពីមុន។
-មានរបួសឬក៏មានការរលាក ដោយសារមានប្រតិកម្មជាមួយទឹកថ្នាំសំអាត និងការប្រើប្រាស់ថ្នាំពន្យាកំនើតឬក៏ភ្លេចដូរសំឡីអនាម័យ នោះក៏អាចជាបញ្ហានៃជំងឺដែរ។វត្ថុអាចជាហេតុធ្វើអោយមានការរលាកនិងធ្វើអោយមាត់ស្បូនរបស់ស្ត្រីងាយទទួលរងឥទ្ធិពលនៃមេរោគ។
-អ្នកអាចមានប្រតិកម្មទៅនិងថ្នាំពន្យាកំនើតដែលមានសារធាតុសំលាប់មេជីវិតឈ្មោល ឬក៏ ជាតិកៅស៊ូរបស់ស្រោមអនាម័យដែលនាំអោយមានការរលាកលើមាត់ស្បូន។
រោគសញ្ញានៃការរលាកមាត់ស្បូន
នៅក្នុងករណីរលាកមាត់ស្បូនមានកម្រិតជាមធ្យម អ្នកមិនមានការកំនត់សំគាល់នូវសញ្ញាអ្វីទាំងអស់។
-រោគសញ្ញានៃការរលាកមាត់ស្បូនដំបូងគឺមានហូរទឹករំអិលពីទ្វារមាស។
-រោគសញ្ញាផ្សេងទៀតរួមមាន៖
-មានការហូរឈាម
-មានការរមាស់
-មានការរលាកនៅផ្នែកខាងក្រៅនៃប្រដាប់ភេទ
- ឈឺចាប់ពេលរួមមភេទ
-មានការហូរឈាម បន្ទប់ពីមានការរួមភេទរឺក៏នៅក្នុងកំឡុងពេលមានរដូវ
-មានការ ឈឺផ្សាពេលកំពុងបន្ទោរបង់
-ឈឺនៅខ្នងខាងក្រោមនិងមានឈឺនៅក្នុងពោះ ពេលខ្លះមានអារម្មណ៍ទាំងនេះនូវពេលរួមភេទ។
-ក្នុងករណីធ្ងន់ធ្ងរនៃការរលាកមាត់ស្បូនអាចធ្វើអោយមានពេញទៅដោយដូចជាខ្ទុះ មានហៀរទឹករំអិលជាមួយក្លិនមិនល្អ បូករួមនិង ការរមាស់ទ្វារមាស និងមានការឈឺក្នុងពោះយ៉ាងខ្លាំង។
-បើសិនមានមេរោគចូលទៅក្នុងប្រព័ន្ធសរីរាង្គ នោះអ្នកនិងមានការក្ដៅខ្លួន ចង្អោរ និងមានឈឺពោះ។
នៅពេលទៅជួបនិងគ្រូពេទ្យថែទាំសុខភាព
-ទូរស័ព្ទទៅអ្នកផ្តល់សេវាសុខភាពបើសិនអ្នកមានរោគសញ្ញាទាំងនេះ៖
-មានខ្ទុះពណ៌លឿងនិងមានទឹករំអិលចេញពីទ្វារមាស
-មានការពិបាក ឬក៏ ឈឺនៅពេលបន្ទោលបង់
-កើនឡើងនូវការបន្ទោរបង់
-ឈឺនៅក្នុងអាងត្រគាក
-មានហូរឈាមបន្ទប់ពីការរួមភេទឬក៏នៅក្នុងអំឡុងពេលមានរដូវ
-ឈឺនៅខ្នងខាងក្រោមនិងមានឈឺនៅក្នុងពោះ ពេលខ្លះមានអារម្មណ៍ទាំងនេះនូវពេលរួមភេទ។
-ទៅមន្ទីរពេទ្យភា្លមៗនៅកន្លែងសង្គ្រោះបន្ទន់បើសិនអ្នកមានការធ្លាក់នូវទឹករំអិលច្រើនលើសពីធម្មតា មានក្តៅខ្លួនមានគ្រុនរងារ ចង្អោរ និង ក្អួត មានការឈឺពោះជាខ្លាំង មានអារម្មណ៍មិនស្រួលខ្លួនឬក៏មានរោគសញ្ញាផ្សេងទៀតដែលអ្នកគិតថាវាជាលក្ខណះបន្ទាន់។
ការព្យាបាលទៅលើការរលាកមាត់ស្បូន
បើសិនអ្នកមានផ្ទៃពោះ នោះអ្នកឯកទេសខាងមេរោគឆ្លងនឹងអាចជួយព្យាបាលអ្នក។
ការធ្វើការវះកាត់
-បើសិនមានរោគសញ្ញានៅបន្តបន្ទាប់ពីការប្រើប្រាស់ថ្នាំផ្សះហើយ តំបន់ដោយមានការរលាកនៃមាត់ស្បូននឹងអាចទទួលការដុតដោយប្រើម៉ាស៊ីន electrocoagulation (ប្រើកំដៅ), cryotherapy (ប្រើធាតុត្រជាក់)ឬក៏ការព្យាបាលដោយការប្រើប្រាស់ការបាញ់កាំរស្មីឡេសឺរ ដើម្បីបំផ្លាញនូវជាលិកាដែលបង្ករោគ។
ធ្វើការតាមដាន
ជៀសវាងមានការរួមភេទរហូតដល់ថ្ងៃដែលធ្វើការព្យាបាលចប់សព្វគ្រប់និងរោគសញ្ញាបាត់អស់ រយះពេលយ៉ាងតិច៧ថ្ងៃ។នៅក្នុងករណីខ្លះ ការប្រើថ្នាំគ្រាប់ឬថ្នាំចាក់តែម្តង
អាចកំចាត់ចោលពពួក
មេរោគ។នៅក្នុងករណីមួយទៀត គឺគ្រូពេទ្យរបស់អ្នកនឹងអាចអោយថ្នាំប្រើក្នុងរយ:ពេលយូរ។