នរណាៗក៏ចង់ស្គម និងបានរាងស្អាត សម្រស់ស្រស់ស្អាត មើលទៅក្មេងជាងវ័យដែរ ជាពិសេសយុវវ័យតែម្តង ។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នក ពីអាហារដែលធ្វើឲ្យអ្នកស្គមបាន ។ តើមានអ្វីខ្លះទៅ ?
១- អ្នកអាចពិសាស្រូវសាលីជំនួសបាយបាន ព្រោះក្នុងនោះមានសារធាតុដែលអាចជួយធ្វើឲ្យអ្នកស្គមបាន ។ ជាពិសេស ក្រោយពេលដែលអ្នកបរិភោគរួច អ្នកនឹងមានអារម្មណ៍ឆ្អែត ក្នុងរយៈពេលយូរ ។ ដូចនេះ អ្នកនឹងមិនងាយឃ្លាន ហើយពិសាអ្វីផ្តេសផ្តាសធ្វើឲ្យធាត់ឡើយ ។
២- នៅក្នុងដំឡូងផ្អែម ក៏មានផ្ទុកសារធាតុដែលធ្វើឲ្យអ្នកញ៉ាំរួចមានរាងស្អាតដែរ ដោយអាចជួយបញ្ចុះកាឡូរីក្នុងរាងកាយអ្នក ធ្វើឲ្យអ្នកស្គមបានយ៉ាងងាយជាទីបំផុត ។
៣ – អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតក្នុងរយៈពេលវែង ។ ប៉ុន្តែអ្នកគួរតែចៀសពីការញ៉ាំទំពាំងបាយជូរ ធុរ៉េន ព្រមទាំងស្វាយ ព្រោះផ្លែឈើទាំងនេះ មានផ្ទុកជាតិស្ករខ្ពស់ ធ្វើឲ្យអ្នកធាត់មិនស្គមទេ ។
៤ – ពពួកសណ្តែក ដូចជា សណ្តែកខ្មៅ សណ្តែកខៀវ និងសណ្តែកក្រហម អ្នកគួរតែបរិភោគឲ្យបានច្រើន ព្រោះសណ្តែកទាំងនេះ មិនត្រឹមតែមិនធ្វើឲ្យអ្នកធាត់ទេ ថែមទាំងអាចធ្វើឲ្យអ្នកស្គមបានយ៉ាងងាយ៕