យើងទាំងអស់គ្នាសុទ្ធតែដឹងថាហើយថា ការហាត់ប្រាណគឺជារបៀបរស់នៅដែលល្អមួយសម្រាប់មនុស្សយើង ប៉ុន្តែតើអ្នកមានដឹងទេថា តើយើងត្រូវការហាត់ប្រាណច្រើនប៉ុណ្ណាទៅសម្រាប់ដំណាក់កាលនីមួយៗនៃជីវិត?
មនុស្សធំ
អ្នកគួរតែហាត់ប្រាណប្រភេទអេរ៉ូបិក ៣០នាទីជាក្នុងមួយថ្ងៃ ដោយមានដូចជា ការដើរ រត់ ជិះកង់ ឬហែលទឹក។ លើសពីនេះទៅទៀត អ្នកក៏គួរតែហាត់ប្រាណបែបពង្រឹងដល់រាងកាយដូចជា ការលើកទម្ងន់ ឬឡើងជណ្តើរ ឲ្យបានពីរដងក្នុងមួយសប្តាហ៍។
កូនក្មេង និងយុវវ័យ
មនុស្សស្ថិតក្នុងវ័យបែបនេះគួរតែធ្វើសកម្មភាពរាងកាយដែលសមស្របនឹងអាយុរបស់ពួកគេប្រមាណ ៦០នាទីក្នុងមួយថ្ងៃ ដូចជា ការលេងជាមួយគ្នា ឬជិះកង់។ ហើយពួកគេក៏គួរតែហាត់ប្រាណបែបពង្រឹងដល់សាច់ដុំ និងឆ្អឹងដូចជា អាវ៉ង់ លោតលើកដៃលើជើង ឬលេងបាល់ទះ ឲ្យបាន ៣ដងក្នុងមួយសប្តាហ៍។
មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ និងអ្នកពិការភាព
មនុស្សស្ថិតក្នុងដំណាក់កាលនេះគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចបង្កើតបានជាគម្រោងហាត់ប្រាណផ្ទាល់ខ្លួន៕