ទោះបីជាការគេងពេលយប់ដ៏ល្អមួយក៏ត្រូវការការគិត និងរៀបចំមួយចំនួនដែរ។ ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវគន្លឹះខ្លះៗដើម្បីអាចគេងលក់បានកាន់តែស្រួល៖
- ចូរចូលគេងឲ្យទៀងម៉ោងជារៀងរាល់យប់ ទោះបីជាថ្ងៃចុងសប្តាហ៍ក៏ដោយ
- ចូរបង្កើតនូវទម្លាប់បន្ធូរអារម្មណ៍សម្រាប់ម៉ោងគេង
- ចូរចៀសវាងការគេងថ្ងៃ
- ចូរហាត់ប្រាណរាល់ថ្ងៃ
- រក្សាឲ្យបាននូវសីតុណ្ហភាពឲ្យត្រជាក់ល្មមនៅពេលគេង
- ចូរទិញកម្រាលពូក និងខ្នើយដែលផ្តល់ផាសុកភាពពេលប្រើប្រាស់
- ចូរប្រើប្រាស់ពន្លឺភ្លើងច្បាស់ៗនៅពេលព្រឹកដើម្បីជួយគ្រប់គ្រងចង្វាក់នៃការគេង
- ចូរចៀសវាងការញ៉ាំគ្រឿងស្រវឹង និងបារី
- មិនត្រូវញ៉ាំអាហារច្រើនៗពេកឡើងនៅពេលល្ងាច
- បើសិនជាអ្នកមិនអាចគេងលក់ទេ ចូរប្តូបន្ទប់ និងធ្វើអ្វីម៉្យាងដែលអាចបន្ធូរអារម្មណ៍បានរហូតដល់មានអារម្មណ៍អស់កម្លាំង
- បើសិនជានៅតែមិនអាចគេងលក់ទៀត ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមធ្យោបាយនៃការគេងបែបណាទើបត្រឹមត្រូវតាមបច្ចេកទេស៕