កម្រិតកូឡេស្តេរ៉ុលក្នុងឈាមមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងសុខភាពបេះដូង ដែលវាជាហេតុនាំឲ្យវាគឺជារឿងដ៏សំខាន់ក្នុងការប្រាកដថា កម្រិតរបស់វាស្ថិតក្នុងភាពធម្មតា និងមានសុខភាពល្អ។ យ៉ាងណាមិញ បើសិនជាអ្នកទៅឲ្យពេទ្យពិនិត្យសុខភាព ដើម្បីគ្រប់គ្រងជាតិខ្លាញ់ យកល្អអ្នកគួរតែមើលលក្ខណៈខ្លាញ់មួយឈុតរបស់វា (Lipid Profile) ដែលមានដូចជា កូឡេស្តេរ៉ុលល្អ (HDL) កូឡេស្តេរ៉ុលអាក្រក់ (LDL) កូឡេស្តេរ៉ុលសរុប និងខ្លាញ់ Triglyceride។
កម្រិតខាងក្រោមនេះអាចជួយកំណត់បានថា ជម្រើសព្យាបាលអ្នកល្អឬអត់នៅពេលព្យាបាលដោយការបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម៖
កូឡេស្តេរ៉ុលសរុប
ល្អ៖ ១៩៩មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាមចុះក្រោម
លើសតិចតួច៖ ២០០ ទៅ ២៣៩ មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាម
ខ្ពស់៖ ២៤០មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាមឡើងទៅ
កូឡេស្តេរ៉ុលអាក្រក់
ល្អ៖ ១០០មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាមចុះក្រោម
លើសតិចតួច៖ ១៣០ ទៅ ១៥៩ មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាម
ខ្ពស់៖ ២៦០មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាមឡើងទៅ
កូឡេស្តេរ៉ុលល្អ
ល្អ៖ ៦០មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាមឡើងទៅ
តិច៖ ៣៩មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាមចុះក្រោម
ខ្លាញ់ Triglycerides
ល្អ៖ ១៤៩មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាមចុះក្រោម
លើសតិចតួច៖ ១៥០ ទៅ ១៩៩មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាម
ខ្ពស់៖ ២០០មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាមឡើងទៅ
អ្នកអាចមានបញ្ហាលើសកូឡេស្តេរ៉ុលក្នុងឈាមដោយមិនដឹងខ្លួន។ ហេតុដូច្នេះហើយ យកល្អគួរតែធ្វើការពិនិត្យកូឡេស្តេរ៉ុលទាំងនេះជារៀងរាល់ ៤ ទៅ ៦ឆ្នាំម្តង ចាប់ផ្តើមពីអាយុ ២០ឆ្នាំទៅ៕