ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីរបៀបក្នុងការមើលដឹងថាបុរសម្នាក់ស្រឡាញ់អ្នកឬទេ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បុរសដែលស្រឡាញ់អ្នកសុខចិត្តលំបាកខ្លួនឯង ក៏មិនឲ្យអ្នកលំបាកព្រោះគេដែរ ដោយគេអាចធ្វើគ្រប់យ៉ាងសម្រាប់អ្នកបាន ដោយមិនត្អូញត្អែរឡើយ។
- មនុស្សប្រុសដែលស្រឡាញ់អ្នក នឹងមានចិត្តអំណត់ក្នុងការស្តាប់អ្នកនិយាយរៀបរាប់ពីបញ្ហាតូចតាចទាំងឡាយ។ ក្រោយពេលដែលស្តាប់រួច គេនឹងធ្វើឲ្យអ្នកមានស្នាមញញឹមឡើងវិញ ដោយមិនឲ្យអ្នកពិបាកចិត្តយូរឡើយ។
- មិនថាអ្នកចង់បានអ្វីទេ គេសុទ្ធតែហ៊ានចំណាយទិញឲ្យអ្នកជានិច្ច ដោយមិនចង់បានអ្វីតបស្នងពីអ្នកឡើយ។ បុរសបែបនេះ ជាបុគ្គលដែលស្រឡាញ់អ្នកខ្លាំង និងផ្តល់កិត្តិយសដល់អ្នក។
- ប្រសិនជាពេលដែលអ្នកចេញទៅញ៉ាំអីជាមួយគេ ហើយអ្នកពិសារសល់ គេជួយញ៉ាំអស់ មានន័យថាអ្នកមានតំណែងសំខាន់ក្នុងចិត្តរបស់គេ។ ដូចនេះ នៅពេលដែលគេមានចំណុចទាំងនេះ អាចបង្ហាញថាគេស្រឡាញ់អ្នកហើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)