អ្នកជំនាញបាននិយាយថា គ្រប់ទារកទាំងអស់មានការញញឹមស្រស់ស្អាត ហើយដើម្បីរក្សាវាអោយបានដូច្នេះនោះ, ឪពុកម្តាយគួរតែបង្រៀនទម្លាប់នៃការថែទាំសុខភាពមាត់ធ្មេញដល់កូនរបស់ពួកគេចាប់តាំងពីតូច។

ការណាត់ជួបទន្តបណ្ឌិតដំបូងចំពោះកូនៗរបស់ពួកគេ គួរតែធ្វើនៅពេល៦ខែក្រោយអាយុមួយឆ្នាំ ឬក្រោយពេល ដែលធ្មេញដំបូងរបស់ពួកគេបានបាក់។ បន្ទាប់មកទៀត, វាត្រូវបានគេណែនាំថា កុមារទាំងអស់គួរតែទៅជួបទន្តបណ្ឌិតរៀងរាល់៦ខែម្តង។
ទន្តបណ្ឌិត ឃ្លែរ ខាំប៊ែល (Claire Campbell) បាននិយាយថា ដង្កូវស៊ីធ្មេញក្នុងវ័យកុមារភាពគឺអាចការពារបាន ហើយការយកកូនរបស់អ្នកទៅជួបទន្តបណ្ឌិតនៅវ័យក្មេងគឺជាមធ្យោយបាយល្អបំផុតដើម្បីការពារពីបញ្ហាសុខភាពមាត់ធ្មេញទៅថ្ងៃក្រោយ។ នេះនឹងផ្តល់នូវលទ្ធផលវិជ្ជមានដល់សុខភាពមាត់ធ្មេញរបស់កូនអ្នក។
នៅពេលដែលផ្នែកមួយនៃសុខភាពមាត់ធ្មេញជាតិរបស់កុមារត្រូវបានផ្សាយនៅក្នុងខែកុម្ភៈ, ក្រុមនោះបានបង្ហាញពីវិធីសាស្ត្រមួយចំនួនចំពោះអ្នកដែលជាឪពុកម្តាយដែលរួមមាន៖
- នៅពេលដែលធ្មេញដំបូងបានដុះមក, ឪពុកម្តាយគួរតែចាប់ផ្តើមដុសធ្មេញរបស់កូនអ្នក។ ដុសក្នុងរយៈពេល២នាទី២ដងក្នុងមួយថ្ងៃដោយប្រើនូវច្រាសដុសធ្មេញតូច និងទន់។ សូមនិយាយទៅកាន់ទន្តបណ្ឌិតមុននឹងប្រើប្រាស់ថ្នាំដុសធ្មេញទៅលើកុមារដែលមានអាយុក្រោម២ឆ្នាំ
- ណែនាំអោយចេះខ្ពុលមាត់អោយបានឆាប់រហ័ស។ ការជួយកូនអោយរៀនពីរបៀបខ្ពុលមាត់នឹងជម្រុញអោយពួកគេធ្វើវាប្រចាំថ្ងៃនៅពេលដែលពួកគេកាន់តែធំទៅៗ
- សូមកុំអនុញ្ញាតអោយកូនរបស់អ្នកជញ្ជក់ក្បាលដោះ ឬម្រាមដៃដែលអាចនាំអោយធ្មេញមិនត្រង់ជួរ
- សូមកុំទុកអោយកូនរបស់អ្នកគេងលក់ជាមួយនឹងការបៅដបទឹកដោះគោដែលមានជាតិទឹកដោះគោ ឬទឹកផ្លែឈើអ្វីទាំងអស់។ ការថយចុះចំពោះការហូរទឹកមាត់ចេញនៅពេលដែលពួកគេគេងធ្វើអោយធ្មេញរបស់កុមារងាយនឹងប្រហោងដែលត្រូវបានបង្កឡើងដោយជាតិស្ករនៅក្នុងជាតិទឹកនានា
- សូមជម្រុញកូនរបស់អ្នកអោយផឹកទឹក។ ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលការផ្គត់ផ្គង់របស់ទឹករដ្ឋមិនមានបន្ថែមជាតិភ្លុយអរនៅក្នុងទឹកទេនោះ, សូមពិចារណានិយាយទៅកាន់ទន្តបណ្ឌិតអំពីការប្រើជាតិភ្លុយអរបន្ថែម។
ខាំប៊ែលបាននិយាយថា មធ្យោបាយល្អបំផុតដើម្បីបង្រៀនកូនរបស់អ្នកអំពីរបៀបនៃការដុសធ្មេញនោះគឺអោយកូនរបស់អ្នកមើលអ្នកដុសធ្មេញរបស់អ្នកដើម្បីបង្រៀនពីភាពចាំបាច់នៃអនាម័យមាត់ធ្មេញល្អ៕