មានមនុស្សជាច្រើនកើតមានជំងឺបេះដូងដែលគេអាចបង្ការបានតាមរៈការរស់នៅប្រកបដោយសុខភាព។អាហាររូបត្ថម្ភត្រឹមត្រូវ (proper nutrition) មានសារៈសំខាន់ក្នុងការកាត់បន្ថយ ហានិភ័យ នៃជំងឺបេះដូង។ អាហារដែលគេ បានផ្ដល់អនុសាសន៍គឺមានខ្លាញ់តិច ជាពិសេសខ្លាញ់ឆ្អែត និង កូឡេស្ដេរ៉ុល និងមានស្ករសុទ្ធតិច។
របបអាហារគួរមានជាតិសរ សៃច្រើន, គ្រាប់ធុញ្ញជាតិទាំងមូល, ផ្លែឈើ និងបន្លែ។ គួរកម្រិតការទទួលទានអាហារដើម្បីចចៀសវាងការធាត់ជ្រុល ហើយ គួរកាត់បន្ថយការទទួលទានអំបិលសូដ្យូមក្ល័រួ។
គួរចៀសវាងបារី និងការទទួលទានសុរាច្រើនពេក។ ការជក់បារីបង្កើនហានិភ័យនៃជំងឺបេះដូងយ៉ាងហោចណាស់ ១០ ដង,ហើយការទទួលទានសុរាច្រើនពេកបង្កើនហានិភ័យនៃជម្ងឺបេះដូងយ៉ាងច្រើនផងដែរ។ ក៏បុន្ដែ ការទទួលទានសុរាមធ្យម (moderate use of alcohol) អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
ភាពតានតឹងអារម្មណ៍រ៉ាំរ៉ៃ(chronic stress), ការបាក់ទឹកចិត្ដញឹកញាប់ (frequent emotional upsets) និងកង្វះលំហាត់ប្រាណ (lack of physical exercise) អាចបង្កើនហានិភ័យនៃជំងឺបេះដូង។ វិធីព្យាបាលរួមមានបច្ចេកទេសបន្ធូរអារម្មណ៍ (relaxation techniques) និងកម្មវិធីលំហាត់ប្រាណនៅកន្លែងមានអុកស៊ីសែន (aerobic exercise programs) ដែលបង្កើនរយះពេល និងសកម្មភាពបន្ដិចម្ដងៗ ដូចជាការហែលទឹក ការដើរ ការដើរលឿន ឬការរាំនៅកន្លែងមានអុកស៊ីសែន។
ជំងឺលើសឈាម(hypertension)គឺសម្ពាធឈាមកើនខ្ពស់ខុសធម្មតា។ការវាស់សម្ពាធឈាមជាប្រចាំគឺមានសារៈសំខាន់ណាស់ ព្រោះជម្ងឺលើសសឈាមមិនបង្កឱ្យមានរោគ សញ្ញាអ្វីច្បាស់លាស់នោះទេ។ ប្រសិនបើជំងឺលើសឈាមមិនអាចគ្រប់គ្រងបានដោយរបបអាហារនិងលំហាត់ប្រាណទេ មានសារៈសំខាន់ណាស់ដែលត្រូវព្យាបាលដោយឱសថដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជា។ ក្នុងករណីភាគច្រើន គេមិនបានដឹងពីមូល ហេតុនៃជំងឺលើសឈាមនោះទេ។