ការបន្ថយល្បឿន និងយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើអ្វីដែលអ្នកញ៉ាំ អាចធ្វើឲ្យអ្នកពេញចិត្តនឹងអាហារនោះកាន់តែខ្លាំង ហើយក៏ជួយឲ្យញ៉ាំអាហារកាន់តែផ្តល់សុខភាពដែរ។ ខាងក្រោមនេះខ្ញុំសូមណែនាំអំពីគន្លឹះខ្លះៗដែលអាចជួយឲ្យអ្នកអាចអនុវត្តពីរបៀបរំងាប់អារម្មណ៍ល្អក្នុងពេលញ៉ាំអាហារ៖
- គិត៖ ចូរសួរខ្លួនឯងថាតើអ្នកពិតជាឃ្លានពិតប្រាកដឬអត់មុនពេលញ៉ាំ
- វាយតម្លៃ៖ ចូរសម្គាល់ទៅលើអាហារ ក្លិន និងលក្ខណៈខាងក្រៅរបស់អាហារ
- បន្ថយល្បឿន៖ ចូរញ៉ាំអាហារយឺតៗ
- ភ្លក់៖ នៅពេលអ្នកញ៉ាំ ចូរចំណាយពេលដើម្បីភ្លក់រសជាតិរបស់វាមួយមាត់ៗផង
- ឈប់៖ ចូរឈប់ញ៉ាំនៅពេលអ្នកមានអារម្មណ៍ថាឆ្អែតហើយ៕